បង្កើនឃោសនាអំពីការបង្ការប្រឆាំងអាសន្នរោគ MERS សំរាប់ជនបរទេសនៅវៀតណាម


បង្កើនឃោសនាអំពីការបង្ការប្រឆាំងអាសន្នរោគ MERS សំរាប់ជនបរទេសនៅវៀតណាម - ảnh 1
បង្កើនឃោសនាអំពីការបង្ការប្រឆាំងអាសន្នរោគ MERS សំរាប់ជនបរទេសនៅវៀតណាម (Image: VNA)

(VOVworld) - រដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាមលោកស្រី Nguyen Thi
Kim Tien ទើបនឹងបានចុះហត្ថលេខាលើលិខិតដោយស្នើរឲ្យប្រធានគណៈ
កម្មាធិការប្រជាជនបណ្ដាខេត្តក្រុង អនុវត្តការងារបង្ការប្រឆាំងអាសន្នរោគ
MERS ចំពោះជនបរទេសនៅវៀតណាម។លិខិតបានលើកច្បាស់ថា
មន្ទីការងារ​យុទ្ធជនពិការនិងសង្គមកិច្ចតាមស្ថាប័នទាក់ទិននានានៅខេត្ត
ក្រុងទាំងឡាយលើទូទាំងប្រទេសសហការជាមួយគណៈកម្មការគ្រប់គ្រង
បណ្ដាមណ្ឌលផលិតកម្មឧស្សាហកម្មនិងមណ្ឌលសាងសង់ដើម្បីបង្កើន
ការឃោសនាចំពោះពលរដ្ឋកូរ៉េខាងត្បូងនិងតំបន់មជ្ឈឹមបូព៌ាដែលកំពុង
ធ្វើការងារនៅវៀតណាម។បណ្ដាតំបន់សំណូមពរជននានាដែលមកពី
តំបន់មានអាសន្នរោគ ត្រូវម្ចាស់ការប្រកាសសុខាភិបាលនៅច្រកទ្វារនិង
ម្ចាស់ការតាមដានសុខភាពរបស់ខ្លួនក្នុងរយៈពេល១៤ថ្ងៃ។បើសិនជាកើត
មានឡើងសញ្ញាណាក៏ដោយនៃអាសន្នរោគ MERS ត្រូវជូនដំណឹង
ភ្លាមដល់មូលដ្ឋានសុខាភិបាលឬតាមលេខទូរស័ព្ទ hotline៕

ប្រតិកម្មទៅវិញ

ផ្សេងៗ