បង្កើនចំណះដឹងអំពីអាស៊ានដើម្បីជំរុញខ្លាំងដំណើរសមាហរណកម្មអន្តរជាតិ


បង្កើនចំណះដឹងអំពីអាស៊ានដើម្បីជំរុញខ្លាំងដំណើរសមាហរណកម្មអន្តរជាតិ - ảnh 1
បង្កើនចំណះដឹងអំពីអាស៊ានដើម្បីជំរុញខ្លាំងដំណើរសមាហរណកម្មអន្តរជាតិ (Image: VNA)

(VOVworld) – នាព្រឹកថ្ងៃទី ៦ កុម្ភៈ វេទិការ “សមាហរណកម្មអន្តរជាតិ - បញ្ហាមួយ ចំនួនចំពោះវៀតណាមចាប់ពីឆ្នាំ ២០១៥” ត្រូវបានរៀបចំឡើងនៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម)។ បណ្ដាអ្នកប្រាជ្ញបានផ្លាស់ប្តូរអំពីបញ្ហាទាក់ទិនដល់
ការវាយតំលៃបរិយាកាសសន្តិសុខនិងការអភិវឌ្ឍន៍របស់វៀតណាមការចូលរួម
របស់វៀតណាមក្នុងសហគមន៍អាស៊ាន ជាដើម។ ថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រី
ក្រសួងការបរទេស វៀតណាម លោក Pham Binh Minh បានសង្កត់ធ្ងន់ថា៖

“សមាហរណកម្មអន្តរជាតិត្រូវបានអនុវត្តយ៉ាងខ្លាំងនិងប្រកបដោយប្រសិទ្ធភាព
និងជា មធ្យបាយសំខាន់ក្នុងការជំរុញការទាក់ទាញវិនិយោគពីបរទេស ប្រភពទុន
ODA បង្កើន ការនាំចេញ រួមចំណែកជំរុញកំណើនសេដ្ឋកិច្ច។ ខ្ញុំគិតថា៖ យើង
ត្រូវសម្រេចការងារ មួយចំនួនយ៉ាងឆាប់ៗ ដូចថា៖ ការខំប្រឹងប្រែងជំរុញផ្លាស់ប្តូរ
ថ្មីយន្តការ សុក្រិដ​គោលនយោបាយច្បាប់ កែលំអរការប្រកួតប្រជែងសេដ្ឋកិច្ច។
ទន្ទឹមនឹងនោះ យើងត្រូវត្រៀមខ្លួនជាស្រេចខាងប្រភពធនធានមនុស្សដើម្បីរួម
ដៃកសាងសហគម៍អាស៊ាន ជាពិសេសគឺការចូលរួមទីផ្សារអាស៊ានឯកភាពមួយ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ