បង្កើនទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី វៀតណាម កម្ពុជា ឡាវ

(VOVWORLD) -នាល្ងាចថ្ងៃទី ២៥ មិថុនា នៅទីក្រុងហាណូយ អគ្គលេខានៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយសម្ដេច ហេង សំរិន ប្រធានកិត្តិយសនៃគណបក្សប្រជាជនកម្ពុជា
បង្កើនទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី វៀតណាម កម្ពុជា ឡាវ - ảnh 1បង្កើនទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាង
ប្រទេសទាំងបី វៀតណាម កម្ពុជា ឡាវ 

នាល្ងាចថ្ងៃទី ២៥ មិថុនា នៅទីក្រុងហាណូយ អគ្គលេខានៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយសម្ដេច ហេង សំរិន ប្រធានកិត្តិយសនៃគណបក្សប្រជាជនកម្ពុជា ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ដឹននាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា និង ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាអញ្ជើញបំពេញទស្សនកិច្ចមិត្តភាពជាផ្លូវការនៅវៀតណាម។

        អគ្គលេខាបក្ស លោក Nguyen Phu Trong បានអបអរសាទរចំពោះសម្ដេច ហេង សំរិន និងគណៈប្រតិភូរដ្ឋសភា និង ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាអញ្ជើញបំពេញទស្សនកិច្ចមិត្តភាពជាផ្លូវការនៅវៀត
ណាម ចូលរួមមិទ្ទិញថ្នាក់រដ្ឋនៅទីក្រុង ហាណូយក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម កម្ពុជា និងចូលរួមសន្និសីទថ្នាក់ប្រធានរណសិរ្សនៃប្រទេសទាំងបី វៀតណាម - កម្ពុជា - ឡាវ។ លោក Nguyen Phu Trong បានអះអាងថា បក្ស រដ្ឋ និងប្រជាជនវៀតណាមជានិច្ចកាលគោរព ទំនាក់ទំនងពិសេសជាមួយកម្ពុជា។ លោកមានបំណងថាទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរវៀតណាម កម្ពុជានឹងបន្តត្រូវបានពង្រឹង និងពង្រីកដ៏ល្អប្រសើរដោយឥតឈប់ឈរនាពេលខាងមុខ។

      នាល្ងាចថ្ងៃទី ២៥ មិថុនាដដែល អគ្គលេខាបក្ស លោក Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយលោក Saysomphone Phomvihane ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សឡាវកសាងប្រទេសជាតិ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់គណៈកម្មាធិការមជ្ឈឹមរណសិរ្សឡាវកសាងប្រទេសជាតិបំពេញទស្សនកិច្ច និងចូលរួមសន្និសីទថ្នាក់ប្រធានរណសិរ្សនៃប្រទេសទាំងបី វៀតណាម - កម្ពុជា - ឡាវនៅវៀតណាម។ លោក Nguyen Phu Trong ស្នើថានារយៈពេលខាងមុខ រណសិរ្សនៃប្រទេសទាំងបីរួមសហការអនុវត្តឲ្យបានល្អនូវអនុស្សារណៈស្ដីពីកម្មវិធីសហប្រតិបត្តិការរវាង ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា គណៈកម្មាធិការមជ្ឈឹមរណសិរ្សឡាវកសាងប្រទេសជាតិ និងគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម ដំណាក់កាល ២០១៧ -២០២០ ប្រមូលផ្ដុំជំរុញការឃោសនា អប់រំយ៉ាងទូលំទូលាយចំពោះប្រជាជនគ្រប់ជាន់ថ្នាក់ស្ដីពីប្រវត្តិសាស្ត្រប្រពៃណី ទំនាក់ទំនងមិត្តភាព បង្កើនសកម្មភាពជួបប្រាស្រ័យ ចងសម្ព័ន្ធមេត្តីភាពរវាងមូលដ្ឋាននៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ