បង្កើនសកម្មភាពដើម្បីធម្មជាតិក្នុងការសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព

(VOVWORLD) - ក្នុងនោះបន្តពិភាក្សាលើការអនុវត្តសេចក្តីសម្រេចចិត្តលេខ ៧៣/៣៣៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA)។ 

ក្នុងអំឡុងពេលពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៣ ខែកុម្ភៈ ក្រុមប្រឹក្សាបរិស្ថាននៃអង្គការសហប្រជាជាតិ (UNEA -៥) បានបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ក្រោមមូលបទ “បង្កើនសកម្មភាពដើម្បីធម្មជាតិក្នុងការសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព”។ អគ្គនាយកនៃអគ្គនាយកដ្ឋានបរិស្ថាន លោក Nguyen Van Tai ប្រធានគណៈប្រតិភូវៀតណាមបានឲ្យដឹងថា៖ សម័យប្រជុំពិភាក្សាលើខ្លឹមសារដែលបានចែងក្នុងរបៀបវារៈតាមការគ្រោងទុក។ ក្នុងនោះបន្តពិភាក្សាលើការអនុវត្តសេចក្តីសម្រេចចិត្តលេខ ៧៣/៣៣៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA)។ ទន្ទឹមនឹងនោះ អង្គប្រជុំបានពិនិត្យបើកសម័យប្រជុំពិសេស សំដៅរំលឹកខួបលើកទី ៥០ នៃការបង្កើតកម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ (UNEP) ក្នុងរយៈពេល ២ ថ្ងៃ នៅខែមីនាឆ្នាំ ២០២២។

ជាមួយគ្នានោះ កម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិក៏បានរៀបចំវគ្គសន្ទនាភាពជាអ្នកដឹកនាំចំនួនពីរដែលមានប្រធានបទ “ការចូលរួមចំណែកនៃសសរស្តម្ភបរិស្ថានអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីកសាងពិភពលោកក្រោយជំងឺរាតត្បាតប្រកបដោយភាពស្វាហាប់និងគ្រប់ជ្រុងជ្រោយ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ