បង្កើនសមត្ថភាពទាក់ទងផ្ទាល់ជាមួយហិរញ្ញវត្ថុរបស់សហគ្រាសធុនតូចនិងមធ្យមក្នុងសម័យឌីជីថល
(VOVWORLD) -ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំនានាក្នុងសប្តាហ៍សន្និសីទថ្នាក់រដ្ឋមន្ត្រីសហគ្រាសខ្នាតតូចនិងមធ្យម APEC ២០១៧ នាថ្ងៃទី ១១ កញ្ញា នៅទីក្រុងហូជីមិញ បានប្រព្រឹត្តិទៅវេទិកាហិរញ្ញវត្ថុសហគ្រាសខ្នាតតូចនិងមធ្យម APEC ដោយខ្លឹមសារ៖ លើកកំពស់បច្ចេកវិទ្យាដើម្បីពង្រីកខ្សែសង្វាក់ផ្គត់ផ្គង់ហិរញ្ញវត្ថុ (SCF) ។
បង្កើនសមត្ថភាពទាក់ទងផ្ទាល់ជាមួយហិរញ្ញវត្ថុរបស់សហគ្រាស
ធុនតូចនិងមធ្យមក្នុងសម័យឌីជីថល |
ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំនានាក្នុងសប្តាហ៍សន្និសីទថ្នាក់រដ្ឋមន្ត្រីសហគ្រាសខ្នាតតូចនិងមធ្យម APEC ២០១៧ នាថ្ងៃទី ១១ កញ្ញា នៅទីក្រុងហូជីមិញ បានប្រព្រឹត្តិទៅវេទិកាហិរញ្ញវត្ថុសហគ្រាសខ្នាតតូចនិងមធ្យម APEC ដោយខ្លឹមសារ៖ លើកកំពស់បច្ចេកវិទ្យាដើម្បីពង្រីកខ្សែសង្វាក់ផ្គត់ផ្គង់ហិរញ្ញវត្ថុ (SCF) ។ វេទិកាពិនិត្យឡើងវិញនូវបទពិសោធន៍ និងមេរៀនថ្មីៗ ក្នុងការផ្លាស់ប្ដូរហិរញ្ញវត្ថុសម្រាប់សហគ្រាសខ្នាតតូចនិងមធ្យម (SME) ជាពិសេសគឺការពិភាក្សាលម្អិតអំពីការអភិវឌ្ឍនិងការសាកល្បងនៃខ្សែសង្វាក់ផ្គត់ផ្គង់ហិរញ្ញវត្ថុនៅក្នុងតំបន់។ អង្គប្រជុំមានក្ដីជឿជាក់ថា រាល់សកម្មភាពហិរញ្ញវត្ថុដែលប្រើប្រាស់វិធីសាស្រ្តក្រៅប្រពៃណីដូចជា ពាណិជ្ជកម្មអេឡិចត្រូនិចនិងការទូទាត់ហិរញ្ញវត្ថុអេឡិចត្រូ
គឺជាទិសដៅថ្មីដើម្បីលើកកម្ពស់ទីផ្សារហិរញ្ញវត្ថុរបស់សហគ្រាស ខ្នាតតូចនិងមធ្យមនៃខឿនសេដ្ឋកិច្ច APEC ។
ក៏នាថ្ងៃទី ១១ កញ្ញាដដែល ក្នុងក្របខ័ណ្ឌនៃសប្តាហ៍សន្និសីទថ្នាក់រដ្ឋមន្ត្រីស្ដីពីសហគ្រាសខ្នាតតូចនិងមធ្យម APEC ២០១៧ នៅទីក្រុងហូជីមិញ បានប្រព្រឹត្តិទៅសិក្ខាសាលា សហគ្រាសខ្នាតតូចបំផុត តូច និងមធ្យម (MSME) ចាប់ផ្ដើមអាជីព ផ្លាស់ប្ដូរថ្មី និងរស់រវើកក្នុងតំបន់ APEC "៕