បង្កើនសហការឃោសនាការងារការពារជាតិសន្តិសុខ

បង្កើនសហការឃោសនាការងារការពារជាតិសន្តិសុខ - ảnh 1
ការជួបមុខជាមួយដំណាងស្ថាប័នសារព័ត៌មានអំពីទិសដៅឃោសនាការងារអប់រំការពារជាតិ
សន្តិសុខលើមធ្យោបាយសារព័ត៌មានមហាជន (VOV)

        Vovworld-នាព្រឹកថ្ងៃទី១៤មិនានៅទីក្រុងហាណូយ ស្នងការសេនាជន-អគ្គសេនាធិការដ្ឋានបានសហការជាមួយកាសែត Quan doi Nhan dan រៀបចំ
ការជួបមុខជាមួយដំណាងស្ថាប័នសារព័ត៌មានអំពីទិសដៅឃោសនាការងារ
អប់រំការពារជាតិសន្តិសុខលើមធ្យោបាយសារព័ត៌មានមហាជនក្នុងឆ្នាំ២០១៤
និង​ប៉ុន្មានឆ្នាំជាបន្ត។​របាយការណ៍នៅសម័យប្រជុំបានសឲ្យឃើញថា ក្នុង
ប៉ុន្មាន​ឆ្នាំកន្លងទៅ កាសែតវិទ្យុមជ្ឈឹមនិងដំបន់បានធ្វើល្អការងារឃោសនា
លើក​កំពស់ការយល់ដឹងសំរាប់កម្មាភិបាលបក្ខជននិងប្រជាជនអំពីការងារ
សេនាជន ការងារអប់រំការពារជាតិសន្តិសុខរួមចំណែកកសាងខឿនការពារ
ជាតិ​ប្រជាជនទាំងមូលនិងសន្តិសុខប្រជាជន។​ ឧត្តមសេនីយ៍ត្រី Nguyen Duy
Nguyen ប្រធានស្នងការសេនាជនអគ្គសេនាធិការដ្ឋានមានបំណងថា​នាពេល
ខាងមុខការងារឃោសនាបន្តបានរីករាលដាលដ៏ទូលំទូលាយនិងទទួលបាន
ប្រសិទ្ធភាពខ្ពស់។​នៅចំពោះមុខ ប្រមូលផ្ដុំឃោសនាអំពីទិវា​ប្រពៃណី​របស់
កំលាំងសេនាជន តួនាទីរបស់កំលាំងសេនាជនក្នុងយុទ្ធនាការ Dien Bien Phu
ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ