បង្ហាញមុខក្រុមប្រឹក្សាទទួលបន្ទុកការចងក្រងសព្វានុក្រមវៀតណាម

(VOVworld) - ក្រុមប្រឹក្សាទទួលបន្ទុកការចងក្រងសព្វានុក្រមវៀតណាមរួមមាន
សមាជិក១៦រូប ដោយឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam ធ្វើប្រធាន។មានអ្នក
វិទ្យាសាស្ត្រចំនួន២ពាន់នាក់ចូលរួមចងក្រងសព្វានុក្រុមនេះដែលរួមមាន៣៦ក្បាល់ មានគ្រប់ផ្នែកស្ដីពីវិទ្យាសាស្ត្រសង្គម វិទ្យាសាស្ត្រធម្មជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការពារជាតិជាដើម។ថ្លែងមតិនៅពិធីបង្ហាញមុខក្រុមប្រឹក្សាទទួល បន្ទុកការចងក្រង
សព្វានុក្រមវៀតណាមនាព្រឹកថ្ងៃទី១៨ មិថុនា លោកឧប នាយករដ្ឋមន្រ្តី Vu Duc Dam បានសង្កត់ធ្ងន់ថា៖
បង្ហាញមុខក្រុមប្រឹក្សាទទួលបន្ទុកការចងក្រងសព្វានុក្រមវៀតណាម - ảnh 1
ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam ថ្លែងមតិនៅពិធីនេះ

“នេះគឺជាលើកដំបូងវៀតណាមរៀបចំអនុវត្តសព្វានុក្រមថ្នាក់ជាតិរបស់ប្រជាជាតិ១
ដែលជានិច្ចកាលមោទនាភាពអំពីខឿនអារិយ្យធម៌រាប់ពាន់ឆ្នាំ។សព្វានុក្រមវៀត
ណាម ត្រូវជាចំណេះដឹងសារវ័ន្ត១ស្ដីពីវៀតណាម ជាពិសេសគឺចំណេះដឹងប្រើ ប្រាស់សំរាប់ប្រទេសជាតិនិងត្រឹមត្រូវតាមទស្សនៈរបស់ Lenin និងសតិអារម្មណ៍
ហូជីមិញ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ