បង្ហើយហេដ្ឋារចនាសម្ព័ន្ធ និងផលិតផល រួមចំណែកដល់ការអភិវឌ្ឍ ទេសចរណ៍​ប្រកបដោយចីរភាព

(VOVWORLD) - ក្នុងអាណត្តិ ២០២០-២០២៥ ទីក្រុងហូជីមិញបានបង្កើតកម្មវិធីធ្វើសកម្មភាពជាច្រើន ក្នុងនោះបន្តតម្រង់ទិសដៅ និងកំណត់តួនាទីដ៏សំខាន់របស់ផ្នែកទេសចរណ៍ក្នុងការអភិវឌ្ឍរបស់ទីក្រុង។
បង្ហើយហេដ្ឋារចនាសម្ព័ន្ធ និងផលិតផល រួមចំណែកដល់ការអភិវឌ្ឍ ទេសចរណ៍​ប្រកបដោយចីរភាព - ảnh 1ក្រុមហ៊ុន Hop on Hopoff VN បានអនុវត្តដោយជោគជ័យនូវដំណោះស្រាយបច្ចេកវិទ្យាទំនើបជាច្រើន (រូបថត៖ My Phuong/VNA)

ដើម្បីរួមចំណែកអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពអំពីការអភិវឌ្ឍទេសចរណ៍ឲ្យក្លាយទៅជាផ្នែកសេដ្ឋកិច្ចមុខព្រួញនោះ ខេត្តក្រុងដែលមានសក្ដានុពលជាច្រើនអំពីទេសចរណ៍បានផ្ដល់អាទិភាពលើការអនុវត្តដំណោះស្រាយបង្កើនការទាក់ទាញការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ និងការធ្វើពិពិធកម្មផលិតផល សំដៅជួយផ្នែកសេដ្ឋកិច្ចទូទៅនេះមានការអភិវឌ្ឍប្រកបដោយចីរភាពជាជំហានៗ។

ក្នុងអាណត្តិ ២០២០-២០២៥ ទីក្រុងហូជីមិញបានបង្កើតកម្មវិធីធ្វើសកម្មភាពជាច្រើន ក្នុងនោះបន្តតម្រង់ទិសដៅ និងកំណត់តួនាទីដ៏សំខាន់របស់ផ្នែកទេសចរណ៍ក្នុងការអភិវឌ្ឍរបស់ទីក្រុង។ នេះគឺជាបុព្វបទ និងជា "ឧបករណ៍" ដ៏សំខាន់ សម្រាប់ទីក្រុងកសាង និងអនុវត្តន៍ដំណោះស្រាយជាមូលដ្ឋានដោយព្រមៗគ្នា និងជាក់ស្ដែង ក្នុងការទាក់ទាញវិនិយោគ និងអភិវឌ្ឍន៍ផ្នែកទេសចរណ៍ឲ្យសមស្របនឹងសក្កានុពល និងគុណសម្បត្តិរបស់ខ្លួន។

នៅតំបន់ដីសណ្ដទន្លេ Cuu Long នោះ ខេត្ត Kien Giang បានកៀរគរប្រភពកម្លាំងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ពីផ្លូវគោក ដល់ផ្លូវទឹក និងផ្លូវសមុទ្រ។ ខេត្តបានបំពេញបន្ថែមគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍មួយចំនួន និងអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ជួយឧបត្ថម្ភដល់កំណើនដ៏ទូលំទូលាយនៅតំបន់មហាអនុតំបន់ទន្លេមេគង្គ។

ចំណែកឯខេត្ត Ba Ria - Vung Tau បានបន្តពង្រីកគុណសម្បត្តិរបស់មូលដ្ឋាន ដែលមានធនធានទេសចរណ៍សម្បូរបែប ដោយផ្សារភ្ជាប់ជាមួយតំបន់ណាបូខាងកើត ជាពិសេសគឺប្រព័ន្ធអេកូឡូស៊ីសមុទ្រ និងជាប់ឆ្នេរសមុទ្រសម្បូរបែប។ ខេត្តបានប្រកាន់ខ្ពស់នូវទស្សនៈអភិវឌ្ឍន៍ផ្នែកទេសចរណ៍យ៉ាងឆាប់រហ័សតាមទិសដៅប្រកបដោយចីរភាព គុណភាពខ្ពស់ ហើយនាំទេសចរណ៍ឲ្យក្លាយទៅជាសរសរស្តម្ភមួយ ក្នុងចំណោមសរសរស្តម្ភសេដ្ឋកិច្ចដ៏សំខាន់ទាំង ៤ នៅមូលដ្ឋានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ