បញ្ចូនពលរដ្ឋវៀតណាមចំនួន ២៨០ នាក់ មកពីអឺរ៉ុប អាហ្វ្រិកនិងអាមេរិកខាងត្បូងឲ្យវិលត្រឡប់មកប្រទេសវិញ
(VOVWORLD) - ក្នុងអំឡុងពេលអនុវត្តន៍ជើងហោះហើរនេះ អ្នកដំណើរនិងក្រុមអ្នកបម្រើយន្តហោះទាំងមូល គោរពយ៉ាងតឹងរឹងនូវបទប្បញ្ញត្តិស្តីពីការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត។
ក្នុងរយៈពេល ២ ថ្ងៃ គឺថ្ងៃទី ៣០ និង ៣១ ខែធ្នូ ឆ្នាំ ២០២០ ស្ថាប័នតំណាងវៀតណាមនៅអឺរ៉ុប អាហ្វ្រិកនិងអាមេរិកខាងត្បូង រួមទាំងអាជ្ញាធរក្នុងប្រទេស ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម និងស្ថាប័នពាក់ព័ន្ធនៃប្រទេសសាមី បានអនុវត្តន៍ជើងហោះហើរមួយ ដើម្បីបញ្ចូនពលរដ្ឋវៀតណាមជិត ២៨០ នាក់ មកពីជាង ៣០ ប្រទេសក្នុងតំបន់ដូចបានលើកឡើងខាងលើឲ្យវិលត្រឡប់មកប្រទេសវិញ។ អ្នកដំណើរនៅលើយន្ដហោះរួមមានក្មេងអាយុក្រោម ១៨ ឆ្នាំ មនុស្សចាស់ អ្នកដែលមានជម្ងឺប្រចាំកាយ សិស្សដែលបានបញ្ចប់ការសិក្សានិងជួបការលំបាកក្នុងការស្នាក់នៅ ពលករដែលមានទិដ្ឋាការនិងកិច្ចសន្យាការងារផុតកំណត់ រួមទាំងករណីលំបាកពិសេសមួយចំនួនផ្សេងទៀត។
ក្នុងអំឡុងពេលអនុវត្តន៍ជើងហោះហើរនេះ អ្នកដំណើរនិងក្រុមអ្នកបម្រើយន្តហោះទាំងមូល គោរពយ៉ាងតឹងរឹងនូវបទប្បញ្ញត្តិស្តីពីការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត។ អ្នកដំណើរទាំងអស់ក៏ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកនិងពិនិត្យសុខភាពតាមបទប្បញ្ញត្តិ នៅពេលដែលយន្តហោះចុះចតនៅអាកាសយានដ្ឋាន Van Don៕