បញ្ចូនពលរដ្ឋវៀតណាមជិត ៦០០ នាក់មកពីប្រទេសជប៉ុននិងកូរ៉េខាងត្បូងឲ្យវិលត្រឡប់មកប្រទេសវិញ

(VOVWORLD) - បន្ទាប់ពីយន្ដហោះបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Cam Ranh អាកាសយានដ្ឋានអន្តរជាតិ Da  Nang ក្រុមអ្នកបើកបរនិងអ្នកដំណើរទាំងអស់ស្ថិតនៅក្រោមការត្រួតពិនិត្យសុខភាពនិងធ្វើចត្តាឡីស័កតាម បទ ប្បញ្ញត្តិ។

នាថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២០ អាជ្ញាធរវៀតណាម ស្ថានទូតវៀតណាមប្រចាំនៅជប៉ុននិងកូរ៉េខាងត្បូងបានសហការជាមួយអាជ្ញាធរនៃប្រទេសម្ចាស់ផ្ទះទាំងពីរ ដើម្បីអនុវត្តជើងហោះហើរ នាំពលរដ្ឋវៀតណាមជិត ៦០០ នាក់ពីប្រទេសជប៉ុន កូរ៉េខាងត្បូងឲ្យវិលត្រឡប់មកប្រទេសវិញប្រកបដោយសុវត្ថិភាព។

អ្នកដំណើរនៅលើយន្ដហោះរួមមានក្មេងអាយុក្រោម ១៨ ឆ្នាំ មនុស្សចាស់ មនុស្សដែលមានជំងឺប្រចាំកាយ ស្ត្រីមានផ្ទៃពោះ និយោជិកដែលមានកិច្ចសន្យាផុតកំណត់ និស្សិតបញ្ចប់ការសិក្សាដែលមិនមានកន្លែងស្នាក់នៅដោយសារអន្តេវាសិកដ្ឋាបិទទ្វារ និងករណីលំបាកពិសេសផ្សេងទៀត។

បន្ទាប់ពីយន្ដហោះបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Cam Ranh អាកាសយានដ្ឋានអន្តរជាតិ Da  Nang ក្រុមអ្នកបើកបរនិងអ្នកដំណើរទាំងអស់ស្ថិតនៅក្រោមការត្រួតពិនិត្យសុខភាពនិងធ្វើចត្តាឡីស័កតាម បទប្បញ្ញត្តិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ