បញ្ចូនពលរដ្ឋវៀតណាមពីសិង្ហបុរីវិលត្រឡប់មកវៀតណាមវិញ
(VOVWORLD) - អ្នកដំណើរជាកុមារអាយុក្រោម ១៨ ឆ្នាំ អ្នកដែលមានជំងឺប្រចាំកាយ និងករណីលំបាកពិសេសផ្សេងទៀត។
នាថ្ងៃទី ២៨ ខែកញ្ញា អាជ្ញាធរវៀតណាម ស្ថានទូតវៀតណាមប្រចាំនៅសិង្ហបុរី និងក្រុមហ៊ុនអាកាសចរណ៍ Bamboo Airway បានសហការជាមួយអាជ្ញាធរសិង្ហបុរី អនុវត្តន៍ជើងហោះហើរដោយបញ្ចូនពលរដ្ឋវៀតណាមជាង ២៣០ នាក់ពីសិង្ហបុរីឲ្យវិលត្រឡប់មកវៀតណាមវិញ។ អ្នកដំណើរជាកុមារអាយុក្រោម ១៨ ឆ្នាំ អ្នកដែលមានជំងឺប្រចាំកាយ និងករណីលំបាកពិសេសផ្សេងទៀត។
បន្ទាប់ពីបានចុះចតប្រកបដោយសុវត្ថិភាពនៅអាកាសយានដ្ឋានអន្តរជាតិ Can Tho អ្នកដំណើរទាំងអស់ត្រូវបានពិនិត្យសុខភាពនិងជូនទៅកន្លែងដាក់នៅដាច់ដោយឡែក តាមបទប្បញ្ញត្តិ៕