បញ្ចប់ការដាក់ដាច់ដោយឡែកជាមួយភ្ញៀវដំណើរវៀតណាមវិលត្រឡប់ពីលីបេរីយ៉ា

បញ្ចប់ការដាក់ដាច់ដោយឡែកជាមួយភ្ញៀវដំណើរវៀតណាមវិលត្រឡប់ពីលីបេរីយ៉ា - ảnh 1
បញ្ចប់ការដាក់ដាច់ដោយឡែកជាមួយភ្ញៀវដំណើរវៀតណាមវិលត្រឡប់ពីលីបេរីយ៉ា (VOV)

        Vovworld-ទាក់ទិនដល់ករណីភ្ញៀវវៀតណាមធ្វើដំណើរមកពីលីបេរីយ៉ា​ស្ម័គ្រ​ចិត្តបានដាក់ដឹាច់ដោយឡែកនៅមន្ទីពេទ្យត្រូពិចនារសៀលថ្ងៃទី២០សីហា នាព្រឹក
ថ្ងៃទី២២សីហា ភ្ញៀវពោលខាងលើត្រូវបានបញ្ចប់ការដាក់ដាច់ដោយ​ឡែក​ដោយ
សារគ្មានសញ្ញាគ្រុន។ ទាក់ទិនដល់ការងារបង្ការប្រយុទ្ធប្រឆាំង​អាសន្នរោគ មន្ទីពេទ្យ
Paster ទីក្រុងហូជីមិញបានឲ្យដឹងថា​បានបង្កើតសមាជិក​ចំនួន៦ក្រុមចល័តបង្កា
ប្រឆាំងអាសន្នរោគដើម្បីជួយឧបត្ថម្ភដំបន់នានា។ ក្រុម​នីមួយៗមានសមាជិកចំនួន
៦នាក់ជានិច្ចកាលត្រៀមខ្លួនជាស្រេចធ្វើការ។ មន្ទីពេទ្យ Paster ក៏ស្នើរអ្នកជំនាញការ
WHO វាយតំលៃដើម្បីអាច​អនុវត្ត​ពិនិត្យ​វីរុស Ebola នៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ