បញ្ជាក់អះអាងពីការរួមចំណែករបស់វៀតណាមនៅវេទិកាពហុភាគី

(VOVWORLD) - នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកានេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មីញ ជីញនិងភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងហាណូយ ដើម្បីចូលរួមកិច្ចប្រជុំកំពូលនៃក្រុមប្រទេស ដែលមានសេដ្ឋកិច្ចអភិវឌ្ឍន៍និងរីកចម្រើនឈានមុខគេលើពិភព លោក ជី២០ (G20); ដំណើរការសកម្មភាពទ្វេភាគីនៅប្រេស៊ីល និងអញ្ជើញធ្វើទស្សនកិច្ចនៅសាធារណរដ្ឋដូមីនីកែន។

បញ្ជាក់អះអាងពីការរួមចំណែករបស់វៀតណាមនៅវេទិកាពហុភាគី - ảnh 1នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកានេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មីញ ជីញនិងភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងហាណូយ ដើម្បីចូលរួមកិច្ចប្រជុំកំពូល ជី ២០ និងបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋដូមីនីកែន (រូបថត៖ Duong Giang/TTXVN)

នាយករដ្ឋមន្ត្រី លោកហ្វាម មីញ ជីញនិងភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម នឹងចូលរួមកិច្ចប្រជុំកំពូលជី២០ និងធ្វើសកម្មភាពទ្វេភាគីមួយចំនួននៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៩ ខែវិច្ឆិកា តាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ប្រធានជី២០ ឆ្នាំ ២០២៤ Luiz Inácio Lula da Silva និងភរិយា; ដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋដូមីនីកែនចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២១ ខែវិច្ឆិកា តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋដូមីនីកែន លោក Luis Rodolfo Abinader Corona និងភរិយា។

កិច្ចប្រជុំកំពូលជី២០ លើកទី ១៩ ក្រោមប្រធានបទ “កសាងពិភពលោកដ៏យុត្តិធម៌និងភពផែនដីប្រកបដោយនិរន្តរភាព” នឹងផ្តល់អាទិភាពដល់ការផ្លាស់ប្តូរលើការប្រយុទ្ធប្រឆាំងភាពក្រីក្រ អភិវឌ្ឍន៍ប្រកបដោយចីរភាព ការផ្លាស់ប្តូរថាមពល និងកំណែទម្រង់ស្ថាប័នអភិបាលកិច្ចសកល។ ក្នុងនាមជាភ្ញៀវនៃកិច្ចប្រជុំកំពូលជី២០ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ គ្រោងនឹងចូលរួមចំណែកមតិយោបល់យ៉ាងសំខាន់ជាច្រើននៅក្នុងកិច្ចប្រជុំ។ អនុរដ្ឋមន្ត្រីការបរទេសលោក ហ្វាម ថាញ៉ បិញ បានឲ្យដឹងថា៖ “លោកនាយក រដ្ឋមន្ត្រីនឹងអញ្ជើញថ្លែងនៅក្នុងសម័យប្រជុំចំនួនពីរនៅថ្ងៃទី១៨ និង១៩ ខែវិច្ឆិកា ជាមួយនឹងប្រធានបទសំខាន់ចំនួនពីរគឺ “ការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ”   “ការអភិវឌ្ឍប្រកបដោយចីរភាពនិងការផ្លាស់ប្តូរថាមពល”។ លោកនាយករដ្ឋមន្ត្រីអញ្ជើញចែករំលែកមេរៀនដ៏មានតម្លៃអំពីការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ ដែលជាវិស័យដែលវៀតណាមមានបទពិសោធន៍ជាច្រើន និងសម្រេចបានសមិទ្ធិផលដ៏ធំធេងដែលបានសហគម ន៍អន្តរជាតិវាយតម្លៃខ្ពស់។ ទន្ទឹមនឹងនោះ លោកនាយករដ្ឋមន្ត្រីក៏នឹងផ្លាស់ប្តូរទស្សនៈ វិធីសាស្រ្តនិងការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការផ្លាស់ប្តូរថាមពលរបស់វៀតណាមក្នុងរយៈពេលខាងមុខ"

ដោយសង្កត់ធ្ងន់លើសារៈសំខាន់ដែលជាលើកដំបូង លោកនាយករដ្ឋមន្ត្រី វៀតណាមបានចូលរួមកិច្ចប្រជុំកំពូលជី ២០ នៅពេលដែលវៀតណាមមិនបានធ្វើជាប្រធានប្តូរវេននៃវេទិកាពហុភាគីណាមួយនោះ អនុរដ្ឋមន្ត្រីការបរទេសលោក ហ្វាម ថាញ់ មិញបានអះអាងថា៖ “នេះគឺជាឱកាសសម្រាប់វៀតណាមក្នុងការរួមចំណែកយ៉ាងសកម្ម វិជ្ជមាន និងការទទួលខុសត្រូវចំពោះបញ្ហាសំខាន់ៗ និងបន្ទាន់របស់ពិភពលោក ស្របតាមគោលជំហរ និងកម្លាំងរបស់វៀតណាមនៅពេលឈានចូលយុគសម័យអភិវឌ្ឍន៍ថ្មីរបស់ប្រទេសជាតិ។ ការចូលរួមនិងថ្លែងសុន្ទរកថារបស់លោកនាយករដ្ឋមន្ត្រីនឹងបង្ហាញសារដ៏រឹងមាំ អំពីប្រទេសវៀតណាមមួយប្រកបដោយភាពស្វាហាប់  ភាពច្នៃប្រឌិត ត្រៀមខ្លួនជាស្រេចដើម្បីបំពេញទំនួលខុសត្រូវ សកល”

ដំណើរធុរកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ក៏ជាឱកាសសម្រាប់វៀតណាមពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូ លើវិស័យជាច្រើន អះអាងនូវគោលជំហរ កិត្យានុភាព ទំនួលខុសត្រូវ និងការរួមវិភាគទានរបស់វៀតណាមក្នុងវេទិកាអន្តរជាតិសំខាន់ៗ ពង្រឹងបន្ថែមទៀតនិងបើកចេញដំណាក់កាលថ្មី ក្នុងទំនាក់ទំនងរវាងវៀតណាម និងប្រេស៊ីលនិងសាធារណរដ្ឋដូមីនីកែន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ