បញ្ជូនពលរដ្ឋ ២៩០ នាក់ពីប្រទេសម៉ាឡេស៊ីត្រឡប់មកស្រុកកំណើតវិញ

(VOVWORLD) - ភ្លាមៗបន្ទាប់ពីចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Can Tho  អ្នកដំណើរនៅក្នុងជើងហោះហើរនេះ ត្រូវបានពិនិត្យសុខភាព និងដាក់ឲ្យនៅដាច់ដោយឡែកស្របតាមបទប្បញ្ញត្តិផងដែរ។
បញ្ជូនពលរដ្ឋ ២៩០ នាក់ពីប្រទេសម៉ាឡេស៊ីត្រឡប់មកស្រុកកំណើតវិញ - ảnh 1 រូបថតឧទាហរណ៍ (ប្រភព៖ baoquocte)

នាថ្ងៃទី ៣ ខែវិច្ឆិកា អាជ្ញាធរមានសមត្ថកិច្ចវៀតណាម ស្ថាប័នតំណាងវៀតណាមប្រចាំនៅប្រទេសម៉ាឡេស៊ី និងក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម បានសហការជាមួយអាជ្ញាធរមូលដ្ឋានរបស់ប្រទេសសាមី ដើម្បីបញ្ជូនពលរដ្ឋ   វៀតណាមជិត ២៩០ នាក់ពីប្រទេសម៉ាឡេស៊ីត្រឡប់មកស្រុកកំណើតវិញប្រកបដោយសុវត្ថិភាព។

ក្នុងគោលបំណងធានាដល់សុខភាពប្រជាពលរដ្ឋ និងទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាត ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាមបានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការណ៍ស្តីពីសន្តិសុខ សុវត្ថិភាព និងវិធានការធ្វើចត្តាឡីស័កក្នុងពេលហោះហើរ។  ភ្លាមៗបន្ទាប់ពីចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Can Tho  អ្នកដំណើរនៅក្នុងជើងហោះហើរនេះ ត្រូវបានពិនិត្យសុខភាព និងដាក់ឲ្យនៅដាច់ដោយឡែកស្របតាមបទប្បញ្ញត្តិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ