បញ្ជូនពលរដ្ឋវៀតណាមពីសហរដ្ឋអាមេរិក និងជប៉ុនវិលត្រឡប់មកប្រទេសវិញ
(VOVWORLD) - ក្រោយពេលយន្តហោះចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Cam Ranh មក អ្នកដំណើរទាំងអស់ ត្រូវបានពិនិត្យសុខភាព ហើយ ធ្វើចត្តាឡីស័កភ្លាម តាម ការកំណត់ផងដែរ។
បញ្ជូនពលរដ្ឋវៀតណាមពីសហរដ្ឋអាមេរិក និងជប៉ុនវិលត្រឡប់មកប្រទេសវិញ |
ចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២០ អាជ្ញាធរវៀតណាម ស្ថាប័នតំណាងវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក និងក្រុហ៊ុនអាកាសចរណ៍ជាតិវៀតណាមបានរួមសហការជាមួយអាជ្ញាធរសហរដ្ឋអាមេរិក ដើម្បី បញ្ជូនពលរដ្ឋវៀតណាមប្រមាណ ៣០០ នាក់ ពីព្រលានយន្តហោះអន្តរជាតិ San Francisco នៃសហរដ្ឋអាមេរិក និង Narita នៃប្រទេសជប៉ុន វិលត្រឡប់មកប្រទេសវិញប្រកបដោយសុវត្ថិភាព។
ក្រោយពេលយន្តហោះចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Cam Ranh មក អ្នកដំណើរទាំងអស់ ត្រូវបានពិនិត្យសុខភាព ហើយ ធ្វើចត្តាឡីស័កភ្លាម តាម ការកំណត់ផងដែរ៕