បញ្ញវន្ត សិល្បករ នឹងបន្តរួមវិភាគទានក្នុងការអភិវឌ្ឍប្រទេសជាតិ

(VOVWORLD) -អញ្ជើញថ្លែងមតិនៅក្នុងជំនួបសំណេះសំណាលជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីដល់តំណាងបញ្ញាវន្ត សិល្បករនាថ្ងៃទី ៧ កុម្ភៈនោះ អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានលើកសរសើរ និងថ្លែងអំណរគុណចំពោះការរួមវិភាគទានរបស់ជួរ បញ្ញវន្ត សិល្បករ
បញ្ញវន្ត សិល្បករ នឹងបន្តរួមវិភាគទានក្នុងការអភិវឌ្ឍប្រទេសជាតិ - ảnh 1បញ្ញវន្ត សិល្បករ នឹងបន្តរួមវិភាគទានក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ 

 

អញ្ជើញថ្លែងមតិនៅក្នុងជំនួបសំណេះសំណាលជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីដល់តំណាងបញ្ញាវន្ត សិល្បករនាថ្ងៃទី ៧ កុម្ភៈនោះ អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានលើកសរសើរ និងថ្លែងអំណរគុណចំពោះការរួមវិភាគទានរបស់ជួរ បញ្ញវន្ត សិល្បករក្នុងការអភិវឌ្ឍប្រទេសជាតិ។ តាមលោក Nguyen Phu Trong ថា ក្នុងស្ថានភាពថ្មី ដោយមានការអភិវឌ្ឍន៍ដ៏ឆាប់រហ័សលើវិស័យវិទ្យាសាស្ត្របច្ចេកវិទ្យានោះ អ្នកវិទ្យាសាស្ត្រមានភារកិច្ចដ៏ធ្ងន់ធ្ងរណាស់។ លោកអញ្ជើញសំណេះសំណាលថា៖

“បដិវត្តន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា ៤.០ កំពុងនាំមកនូវការផ្លាស់ប្ដរដ៏ធំធេងណាស់។ នេះគឺជាភារកិច្ចរួម ក៏ប៉ុន្តែ ដំបូងបង្អស់គឺជាបន្ទុករបស់អ្នកវិទ្យាសាស្ត្រ ទោះជាធ្ងន់ធ្ងរក៏ដោយ ប៉ុន្តែពោរពេញទៅដោយកិត្តយស។ ខ្ញុំសង្ឈឹមថា អ្នកវិទ្យាសាស្ត្រ បញ្ញវន្ត និងសិល្បករនានានឹងបន្តរីកចំរើន និងរួមចំណែកថែមទៀតចំពោះប្រទេសជាតិនាឆ្នាំថ្មី ២០១៨ នោះ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ