បញ្ញាវ័ន្តវ័យក្មេងអាស៊ាននិងជប៉ុនលើកឡើងនូវសំណើរចំនួន ១៣ ដើម្បីកាត់បន្ថយសំរាមប្លាស្ទិកនៅមហាសាគរ
(VOVWORLD) - សំណើរគួរឲ្យកត់សម្គាល់រួមមាន៖ ជំរុញខ្លាំងសកម្មភាពសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) លើវិស័យវត្ថុធាតុដើម និងការផលិតផ្លាស្ទិច ដែលអាចបំលែងជីវសាស្ត្រ។
មហាសាគរកំពុងប្រឈមមុខនឹងហានិភ័យនិងសម្ពាធជាច្រើន (រូបថត៖ TTXVN) |
នៅថ្ងៃទី ១៦ ខែមីនា នៅក្នុង“ សេចក្តីថ្លែងការណ៍រួមរបស់បណ្ដាមេដឹកនាំ អនាគតស្តីពីកិច្ចសហប្រតិបត្តិការអាស៊ាន - ជប៉ុនក្នុងបញ្ហាសំរាមប្លាស្ទិកមហាសាគរ”នោះ បញ្ញាវ័ន្តវ័យក្មេងអាស៊ាននិងជប៉ុនបានលើកសំណើរចំនួន ១៣ ដល់ភាគីទាក់ទិននានា រួមមានវិស័យរដ្ឋ វិស័យឯកជន មជ្ឈដ្ឋានអ្នកប្រាជ្ញ និងប្រជាជន ដើម្បីដោះស្រាយបញ្ហានេះ។ ក្នុងនោះ សំណើរគួរឲ្យកត់សម្គាល់រួមមាន៖ ជំរុញខ្លាំងសកម្មភាពសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) លើវិស័យវត្ថុធាតុដើម និងការផលិតផ្លាស្ទិច ដែលអាចបំលែងជីវសាស្ត្របាន; ជំរុញកិច្ចសហប្រតិបត្តិការស្រាវជ្រាវនិងប្រគល់ចំណេះដឹងស្តីពីសំរាមប្លាស្ទិកមហាសាគរ រវាងអាស៊ាននិងជប៉ុន; បង្កើនការផ្លាស់ប្ដូរបច្ចេកវិទ្យា; លើកទឹកចិត្តឱ្យមានការចូលរួមពីសំណាក់អាជ្ញាធរមូលដ្ឋាននិងប្រជាជន; ការអប់រំនិងការលើកកម្ពស់ការយល់ដឹងនៅក្នុងប្រទេសជាសមាជិកអាស៊ាននិងជប៉ុន ផងដែរ៕