បញ្ហា Brexit៖ ចក្រភពអង់គ្លេសនិងសហភាពអឺរ៉ុបឯកភាពគ្នាអនុវត្តឲ្យបានត្រឹមត្រូវនិងពេញលេញចំពោះកិច្ចព្រមព្រៀងដកខ្លួនពីប្លុក EU (Brexit)

(VOVWORLD) - នាថ្ងៃទី ៨ ខែធ្នូ ប្រធានខុទ្ទកាល័យនៃគណៈរដ្ឋមន្ត្រីអង់គ្លេស លោក Michael Gove បានប្រកាសថា ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប (EU) បានឈានដល់សម្រេចបាននូវ“ កិច្ចព្រមព្រៀងជាគោលការណ៍ស្តីពីបញ្ហាទាំងអស់ ជាពិសេសគឺទាក់ទងនឹងពិធីសារស្តីពីប្រទេសអៀរឡង់និងអៀរឡង់ខាងជើង»។
បញ្ហា Brexit៖ ចក្រភពអង់គ្លេសនិងសហភាពអឺរ៉ុបឯកភាពគ្នាអនុវត្តឲ្យបានត្រឹមត្រូវនិងពេញលេញចំពោះកិច្ចព្រមព្រៀងដកខ្លួនពីប្លុក EU (Brexit) - ảnh 1 ប្រធានខុទ្ទកាល័យនៃគណៈរដ្ឋមន្ត្រីអង់គ្លេស លោក Michael Gove បានប្រកាសថា ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប (EU) (រូបថត៖ AFP/VNA)

កិច្ចព្រមព្រៀងនេះបានលុបចោលចំណុចនៅមានការខ្វែងគំនិតគ្នារវាងចក្រភពអង់គ្លេសនិងសហភាពអឺរ៉ុប បន្ទាប់ពីក្រុងប្រ៊ុចសែលបានព្រមានថានឹងមិនមានកិច្ចព្រមព្រៀងពាណិជ្ជកម្មបើកចំហណាមួយទេ ប្រសិនបើទីក្រុងឡុងដ៍បន្តគំរាមរំលោភលើកិច្ចព្រមព្រៀងដកខ្លួនចេញពីប្លុក EU។

កិច្ចព្រមព្រៀងដែលទើបតែត្រូវបានប្រកាសត្រូវបានឯកភាពគ្នានៅក្នុងកិច្ចចរចាររវាងលោក Gove  និង លោក Maros Sefcovic អនុប្រធានគណៈកម្មការអឺរ៉ុប (EC) ដែលមិនទាក់ទងនឹងការចរចាពាណិជ្ជកម្មរវាងចក្រភពអង់គ្លេសនិងសហភាពអឺរ៉ុបទេ។ លោក Sefcovic បានមានប្រសាសន៍ថា ភាគីទាំងពីរបានឯកភាពនិងធានាថាកិច្ចព្រមព្រៀងដកខ្លូនពីប្លុកខ្លួន EU ត្រូវបានអនុវត្តយ៉ាងពេញលេញនៅថ្ងៃទី ១ ខែមករាឆ្នាំ ២០២១៕

ប្រតិកម្មទៅវិញ

ផ្សេងៗ