បញ្ហា Brexit៖ នាយករដ្ឋមន្ត្រីអង់គ្លេសទទួលបានការគាំទ្រយ៉ាងសំខាន់ពីគណបក្សបង្រួបបង្រួមប្រជាធិបតេយ្យ

(VOVWORLD) - ថ្នាក់ដឹកនាំគណបក្សបង្រួបបង្រួមប្រជាធិបតេយ្យ (DUP) នៅអៀរឡង់ខាងជើង លោកស្រី Arlene Foster បានអះអាងថាគណបក្សនេះគាំទ្ររដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson  ហើយនិងមិនយល់ព្រមកិច្ចព្រមព្រៀង Brexit ណាមួយដែល "បំបែកទីផ្សារក្នុងស្រុករបស់ចក្រភពអង់គ្លេស" ទេ។
បញ្ហា Brexit៖ នាយករដ្ឋមន្ត្រីអង់គ្លេសទទួលបានការគាំទ្រយ៉ាងសំខាន់ពីគណបក្សបង្រួបបង្រួមប្រជាធិបតេយ្យ - ảnh 1 ទង់ជាតិអង្គគ្លេស (ខាងក្រោម) ទង់ជាតិ EU (ខាងលើ) នៅទីក្រុងឡុងដ៍ (រូបថត៖ AFP/TTXVN)

លោកស្រី Arlene បានធ្វើអត្ថាធិប្បាយនេះបន្ទាប់ពីកាសែត The Times បានចុះផ្សាយថា DUP បានឯកភាពថាអៀរឡង់ខាងជើងនឹងទទួលយកការអនុលោមតាមបទប្បញ្ញត្តិមួយចំនួនរបស់សហភាពអឺរ៉ុបបន្ទាប់ពីអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងជំនួសឲ្យ“ លក្ខខ័ណ្ឌ រាំងស្កាត់ (Backstop)” ដើម្បីត្រួសត្រាយផ្លូវសម្រាប់“ កិច្ចព្រមព្រៀងលែងលះគ្នា” រវាងចក្រភពអង់គ្លេសនិង EU ផងដែរ។ កាសែតនេះក៏បានផ្សាយថា DUP នឹងបោះបង់ចោលទស្សនៈរបស់ខ្លួនដើម្បីប្រឆាំងនឹងការបង្កើតបុស្តិ៍ត្រួតពិនិត្យ   ប្រចាំនៅក្នុងដែនសមុទ្រអៀរឡង់ តែប្តូរទៅវិញគឺព្រុចស៊ែលត្រូវតែបោះបង់ចោលទស្សនៈដ៏តឹងរឹងស្តីពីការដែលអៀរឡង់ខាងជើងនៅតែជាសមាជិកក្នុងសម្ព័ន្ធភាពពន្ធគយជាមួយ EU ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ