បញ្ហា Brexit៖ អង់គ្លេស និង EU ឯកភាពគ្នាបន្តការចរចាក្រោយថ្ងៃផុតកំណត់ទី ១៣ ខែធ្នូ

(VOVWORLD) - រដ្ឋាភិបាល ចក្រភពអង់គ្លេសនិងសហភាពអ៊ឺរ៉ុប (EU) កាលពីថ្ងៃទី ១៣ ខែធ្នូ បានឯកភាពគ្នានឹង ឆ្ពោះទៅមុខទៀត ហើយបន្តអនុវត្តន៍ការចរចាស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដំណាក់កាលក្រោយ Brexit។
បញ្ហា Brexit៖ អង់គ្លេស និង EU ឯកភាពគ្នាបន្តការចរចាក្រោយថ្ងៃផុតកំណត់ទី ១៣ ខែធ្នូ - ảnh 1 នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson និងប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen (ស្តាំ) នៅក្នុងកិច្ចប្រជុំមួយនៅទីក្រុងប្រ៊ុចសែលប្រទេសប៊ែលហ្សិកនៅថ្ងៃទី ៩ ខែធ្នូឆ្នាំ ២០២០។ (រូបថត៖ THX / TTXVN)

ក្នុងសេចក្ដី ថ្លែងការណ៍រួមនាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson និងប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បានឲ្យដឹងថា ចក្រភពអង់គ្លេស និង EU បានស្នើឲ្យក្រុមអ្នកចរចារបស់ភាគីទាំងពីរបន្តធ្វើការតថែមទៀតដើម្បីពិនិត្យមើលថាតើភាគីទាំងពីរអាចទទួលបានកិច្ចព្រមព្រៀងក្រោយពីថ្ងៃផុតកំណត់ទី ១៣ ធ្នូ ដែរឬទេ។

ប្រធានក្រុមប្រឹក្សាអឺរ៉ុប (EC) លោក Charles Michel អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel និងរដ្ឋមន្ត្រីការបរទេសអៀរឡង់លោក Simon Conveney បានអបអរសាទរចំពោះសេចក្ដីសម្រេចចិត្តស្ដីពីការបន្តការចរចារបស់ចក្រភពអង់គ្លេសនិង EU។

មុននេះនាថ្ងៃដដែល ប្រភពព័ត៌មានរបស់ EU បានឲ្យដឹងថា ក្រុមអ្នកចរចារបស់ប្លុកនេះ និងចក្រភពអង់គ្លេសទទួលបានវឌ្ឍនភាពមួយចំនួន ក្នុងការកាត់បន្ថយការខ្វែងគំនិតគ្នាក្នុងការចរចាពាណិជ្ជកម្មនានា ចាប់ពីថ្ងៃទី ១១ ខែធ្នូ

ប៉ុន្តែមិនទាន់មានរបកគំហើញ ដែលមានលក្ខណៈសម្រេចកំណត់ណាមួយ ក្នុងបញ្ហាប្រកួតប្រជែងដោយយុត្តិធម៌ឬសិទ្ធិនេសាទត្រីនៅឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ