បញ្ហាខ្សែព្រំដែនរវាងអង់គ្លេសនិងអៀឡង់ក្លាយទៅជារបាំងធំបំផុតចំពោះកិច្ចព្រមព្រៀង Brexit

(VOVWORLD) - អង់គ្លេស អៀឡង់និងសហភាពអឺរ៉ុប (EU) កំពុងខំប្រឹងប្រែងបំបែក ស្ថានការណ៍ជាប់គាំងក្នុងកិច្ចចរចាអំពីបញ្ហា Brexit ទាក់ទិនដល់ខ្សែព្រំដែនរវាង អៀឡង់ខាងជើង (ចំណុះអង់គ្លេស)និងសាធារណៈរដ្ឋអៀឡង់។
បញ្ហាខ្សែព្រំដែនរវាងអង់គ្លេសនិងអៀឡង់ក្លាយទៅជារបាំងធំបំផុតចំពោះកិច្ចព្រមព្រៀង Brexit - ảnh 1នាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី Theresa May និងសមភាគីអៀឡង់លោក Leo Varadkar ជួបគ្នានៅទីក្រុងឡុងដ៍កាលពីថ្ងៃទី១៩ មិថុនា (រូបថត៖ AFP/TTXVN) 

នេះជាបញ្ហា ដែលត្រូវបានចាត់ទុកថា ជារបាំងតែមួយគត់និងធំបំផុតនាបច្ចុប្បន្ន ចំពោះកិច្ច ព្រមព្រៀង Brexit នាខែធ្នូខាងមុខ។         នាយករដ្ឋមន្រ្តីអៀឡង់លោក Leo Varadkar ចង់ឲ្យអង់គ្លេសសន្យាថា ខ្សែ ព្រំដែនជាក់ស្ដែង នឹងមិនត្រូវបានបង្កើតឡើងវិញរវាងអៀឡង់ខាងជើងនិងសាធា រណៈរដ្ឋអៀឡង់ក្រោយពី Brexit។ រដ្ឋអំណាចអៀឡង់ក៏សំណូមពរឲ្យអង់គ្លេស សរសេរលិខិតសន្យាចំពោះអនាគតនៃទំនាក់ទំនងសេដ្ឋកិច្ចរវាងអៀឡង់ខាង ជើងជាមួយសាធារណៈរដ្ឋអៀឡង់ ដែលនឹងរក្សាដដែលដូចនាបច្ចុប្បន្ន។ ក្នុងពេល នោះនាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី Theresa May បានបដិសេធធ្វើការសន្យា ដូចអ្វីៗដែលអៀឡង់សំណូមពរ។ អង់គ្លេសចាត់ទុកថា ខ្លួនមិនអាចសន្យានៅ ពេលមិនដឹងថា អនាគតនៃទំនាក់ទំនងអង់គ្លេស-EU នឹងដូចម្ដ៉េចឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ