បញ្ហាជនចំណាកស្រុក៖ បណ្ដាប្រទេស EU សម្រេចបាន​កិច្ចព្រមព្រៀង​ស្តីពី​ការចែករំលែក​ការទទួលខុសត្រូវក្នុងការទទួលជនភៀសខ្លួន

(VOVWORLD) - ឯកអគ្គរដ្ឋទូតនៃបណ្ដាប្រទេស EU បានឯកភាពគ្នាអំពីកិច្ចព្រមព្រៀងមួយដើម្បីដោះស្រាយវិបត្តិ និងស្ថានការណ៍នានាពាក់ព័ន្ធនឹងបញ្ហាជនចំណាកស្រុក និងជនភៀសខ្លួន។
បញ្ហាជនចំណាកស្រុក៖ បណ្ដាប្រទេស EU សម្រេចបាន​កិច្ចព្រមព្រៀង​ស្តីពី​ការចែករំលែក​ការទទួលខុសត្រូវក្នុងការទទួលជនភៀសខ្លួន - ảnh 1ជនចំណាកស្រុកនៅលើកោះ Lampedusa ប្រទេសអ៊ីតាលី ។ រូបថត៖ AFP/TTXVN

កាលពីម្សិលមិញ (ថ្ងៃទី ៤ ខែតុលា) អេស្ប៉ាញដែលជាប្រទេសកាន់តំណែងប្រធានប្តូរវេននៃសហភាពអឺរ៉ុប (EU) បានឲ្យដឹងថា បណ្ដាប្រទេសជាសមាជិក EU សម្រេចបានកិច្ចព្រមព្រៀងមួយស្តីពីបញ្ហាជនចំណាកស្រុកនិងជនភៀសខ្លួន។ នេះគឺជាលើកដំបូងហើយ បន្ទាប់ពីការចរចារយៈពេល៣ឆ្នាំដែល EU មានសម្លេងរួមក្នុងបញ្ហានេះ។

ក្នុងសេចក្តីប្រកាសមួយ ដែលបានបង្ហោះនៅលើបណ្តាញសង្គម X (កាលពីមុនហៅថា Twitter) អេស្ប៉ាញបានលើកច្បាស់ថា ឯកអគ្គរដ្ឋទូតនៃបណ្ដាប្រទេស EU បានឯកភាពគ្នាអំពីកិច្ចព្រមព្រៀងមួយដើម្បីដោះស្រាយវិបត្តិ និងស្ថានការណ៍នានាពាក់ព័ន្ធនឹងបញ្ហាជនចំណាកស្រុក និងជនភៀសខ្លួន។ នេះត្រូវបានចាត់ទុកថាជាឱកាសចុងក្រោយសម្រាប់បណ្តាប្រទេសជាសមាជិក EU សម្រេចបានកិច្ចព្រមព្រៀងមួយ មុនពេលថ្នាក់ដឹកនាំក្នុងសម្ព័ន្ធភាពនេះបើកកិច្ចប្រជុំនៅ Granada (អេស្ប៉ាញ) ក្នុងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៦ តុលា។

សូមបញ្ជាក់ដែរថា រហូតមកដល់ពេលនេះ ប៉ូឡូញ និងហុងគ្រីនៅតែប្រឆាំងជំទាស់នឹងកិច្ចព្រមព្រៀងនេះ ហើយបដិសេធមិនទទួលយកជនចំណាកស្រុកមកពីមជ្ឈិមបូព៌ា និងបណ្តាប្រទេសអាហ្វ្រិក។ ទោះជាយ៉ាងណាក៏ដោយ បណ្តាប្រទេសជាសមាជិក EU នៅតែអាចសម្រេចបានកិច្ចព្រមព្រៀង ដោយទទួលបានការគាំទ្រភាគច្រើន ទោះបីជាគ្មានការឯកភាពពីប្រទេសទាំងពីរខាងលើក៏ដោយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ