បញ្ហាប្រឆាំងភេរវកម្ម៖ប្រធានាធិបតីអាមេរិកលោក D. Trump សន្យាវាយឲ្យបរាជ័យអង្គការ IS

បញ្ហាប្រឆាំងភេរវកម្ម៖ប្រធានាធិបតីអាមេរិកលោក D. Trump សន្យាវាយឲ្យបរាជ័យអង្គការ IS - ảnh 1
ប្រធានាធិបតីអាមេរិកលោក Donald Trump (រូបថត៖TTXVN)

(VOVworld) - នាថ្ងៃទី៦ កុម្ភៈ ប្រធានាធិបតីអាមេរិកលោក Donald Trump
ប្រកាសថា អាមេរិកនិងសម្ព័ន្ធមិត្តនានានឹងវាយឲ្យបរាជ័យលទ្ធិភេរវកម្មអ៊ីស្លាមជ្រុល
និយមហើយរារាំងភេរវករឆ្លងដែនចូលក្នុងអាមេរិក។អញ្ជើញថ្លែងមតិនៅមូលដ្ឋាន
កងទ័ពជើងអាកាស MacDill នៅរដ្ឋ Florida នោះ ប្រធានាធិបតីលោក Trump អះអាង
ថា សេរីភាព សន្តិសុខនិងយុត្តិធម៌នឹងឈ្នះ។លោករូបនេះចោទ ប្រកាន់អង្គការរដ្ឋ
អ៊ីស្លាម (IS) ពីអំពើអនុវត្តន៍យុទ្ធនាការប្រល័យ ពូជសាសន៍និងការវាយប្រហារដ៏
ឃោរឃៅលើទូទាំងពិភពលោក។មេដឹកនាំរូបនេះ សន្យាថា នឹងផ្ដល់កញ្ចប់ថវិការ
ធំបំផុតតាំងពីមុនមកសំរាប់កងទ័ពអាមេរិក ដើម្បី ជំរុញខ្លាំងសង្គ្រាមប្រឆាំងភេរវ
កម្មផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ