បញ្ហាស្នូលជាច្រើនត្រូវបានពិភាក្សាក្នុងសន្និសីទ APEC
(VOVworld) – បណ្ដាបញ្ហាទាក់ទិនដល់ការបង្កើនពាណិជ្ជកម្ម វិនិយោគចូលក្នុង ការកសាងហេដ្ឋារចនាសម្ព័ន្ធនិងការកែលំអរការផ្សារភ្ជាប់ក្នុងតំបន់ ត្រូវបាន បណ្ដាតំណាងពិភាក្សាក្នុងសន្និសីទមន្ត្រីជាន់ខ្ពស់ (SOM) ក្នុងក្របខ័ណ្ឌវេទិការ សហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១ ដល់
ទី ២ នៅឥណ្ឌូណេស៊ី។ សន្និសីទក៏បានពិនិត្យមើលការផ្តើមគំនិតចំនួន ២០ របស់ ប្រទេសម្ចាស់ផ្ទះទាក់ទិនដល់ខ្លឹមសារស្នូលពោលខាងលើ។ បណ្ដាការផ្តើមគំនិត នេះបានឆ្លើយតបនឹងប្រធានបទ “អាស៊ី-ប៉ាស៊ីហ្វិកអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាដោយ
ខ្លួនឯង៖ កំលាំងចលករកំណើនសេដ្ឋកិច្ចនៃពិភពលោក” របស់សន្និសីទកំពូល
APEC ឆ្នាំ ២០១៣។ ក្រៅពីនោះ បណ្ដាមន្ត្រីជាន់ខ្ពស់ APEC បានឯកភាពអំពីការ
ជួយឧបត្ថម្ភប្រព័ន្ធពាណិជ្ជកម្មពហុភាគីជំរុញការបើកទូលាយពាណិជ្ជកម្មសេវ៉ា
កម្មក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកបង្កើនកិច្ចសហប្រតិបត្តិការក្នុងតំបន់ APEC ក៏ដូជា
ក្នុងប្លុកអាស៊ាន ទៀតផង៕