បញ្ហាសមុទ្រខាងកើតជាចំណុចស្នូលក្នុងសន្និសីទកំពូលអាស៊ាន២៤

បញ្ហាសមុទ្រខាងកើតជាចំណុចស្នូលក្នុងសន្និសីទកំពូលអាស៊ាន២៤ - ảnh 1
បញ្ហាសមុទ្រខាងកើតជាចំណុចស្នូលក្នុងសន្និសីទកំពូលអាស៊ាន២៤ (vietnamplus.vn)

        Vovworld-នាថ្ងៃទី១១ឧសភាគណៈប្រតិភូជាន់ខ្ពស់វៀតណាមដឹកនាំដោយ​នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានមកដល់ក្រុង​ហាណូយ បញ្ចប់ដំណើរចូលរួមសន្និសីទកំពូលសមាគមបណ្ដាប្រជាជាតិអាស៊ី-អាគ្នេយ៍​
(អាស៊ាន)លើកទី២៤។ ស្ដីពីលទ្ធផលសន្និសីទ ឧបនាយក​រដ្ឋមន្ត្រី​និងជារដ្ឋមន្ត្រី
ការបរទេសវៀតណាមលោក Pham Binh Minh បានអះអាងថា បញ្ហាសមុទ្រខាង
កើតជាចំណុចស្នូលក្នុងសន្និសីទលើកនេះ។ បណ្ដាថ្នាក់ដឹក​នាំ​អាស៊ានសុទ្ធតែ
សម្ដែងការព្រួយបារម្ភយ៉ាងជ្រាលជ្រៅចំពោះការដែលចិនជាលើកដំបូងដាក់
ស្ថានីយ៍ខួងនិងបញ្ជូននាវាការពារជាច្រើនក្នុងដំបន់​សេដ្ឋកិច្ចផ្ដាច់មុខនិងដំបន់
ខ្ពង់រាបបាតសមុទ្ររបស់ប្រទេសសមាជិកមួយរបស់អាស៊ាន ចាត់ទុកនេះជា
សកម្មភាពគ្រោះថ្នាក់ រំលោភលើច្បាប់អន្តរជាតិ អនុសញ្ញា​អង្គការសហប្រជាជាតិ
ស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS) និង​សេចក្តីថ្លែងការណ៍ស្ដីពីការប្រតិបត្តិ
របស់ភាគីនានានៅសមុទ្រខាងកើត (DOC) ដែលចិនជាភាគីចុះហត្ថលេខាមួយ។ បណ្ដាថ្នាក់ដឹកនាំបានឯកភាព​អាស៊ានត្រូវសម្ដែងគោលជំហររួមអំពីស្ថានភាព
បច្ចុប្បន្ននៅសមុទ្រខាងកើត សំណូមពរបណ្ដាភាគីរក្សាការអត់ធ្មត់មិនប្រើប្រាស់
អំពើហឹង្សាដោះស្រាយជំលោះនានាដោយសន្តិវិធីគោរពច្បាប់អន្តរជាតិនិង
UNCLOS អនុវត្តយ៉ាងពេញលេញ DOC និង​កសាងក្រុមប្រតិបត្តិដំបន់នៅសមុទ្រ
ខាងកើត (COC) យ៉ាងឆាប់រហ័ស។ ប្រទេសអាស៊ាននានាបានឯកភាពអនុម័ត
លើសេចក្តីថ្លែងការណ៍ដោយឡែក​របស់រដ្ឋមន្ត្រីការបរទេសអាស៊ានស្ដីពីបញ្ហា
សមុទ្រខាងកើត។ ប្រការនេះបង្ហាញ​នូវសាមគ្គីភាពឯកភាពខ្ពស់និងតួនាទីម្ចាស់ការ
ការទទួលខុសត្រូវរបស់អាស៊ានចំពោះសន្តិភាពស្ថិរភាពនិងសន្តិសុខសមុទ្រខាង
កើតនិយាយដោយឡែកនិង​ដំបន់និយាយរួម។ នេះជាលើកដំបូងដែលអាស៊ានបាន
ចេញសេចក្តីថ្លែងការ​ណ៍​រួមអំពីស្ថានភាពដ៏ស្មុគស្មាញដែលគំរាមកំហែងដល់
សន្តិភាពសន្តិសុខសុវត្ថិភាពនាវាចរណ៍នៅសមុទ្រខាងកើត។

        ទន្ទឹមនឹងបញ្ហាសមុទ្រខាងកើត បណ្ដាថ្នាក់ដឹកនាំអាស៊ានក៏បានពិភាគ្សាអំពី
វិធានការជំរុញដំណើរការកសាងសហគមន៍​អាស៊ាននិងពិភាគ្សា​អំពីទិសដៅ
អភិវឌ្ឍន៍របស់សហគមន៍អាស៊ាន​ក្រោយឆ្នាំ២០១៥ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ