បណ្ដាកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន-ចិន

បណ្ដាកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន-ចិន - ảnh 1
បណ្ដាប្រទេសជា សមាជិកអាស៊ាននិងចិនបានអះអាងនឹងបន្តអនុវត្តន៍ DOC
(Image: Vietnam+)

(VOVworld) – ក្នុងរយៈពេល ២ ថ្ងៃ គឺថ្ងៃទី ១៤ និងទី ១៥ កញ្ញា នៅទីក្រុង Suzhou របស់ចិន បានប្រព្រឹត្តទៅកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន-ចិនលើកទី ៦ (SOM) និងកិច្ចប្រជុំលើកទី ៩ នៃក្រុមការងាររួមអាស៊ាន-ចិនអំពីការអនុវត្តសេចក្តីថ្លែងការស្តីពីក្រមប្រតិបត្តិសំរាប់ភាគី
នានានៅសមុទ្រខាងកើត (DOC)។ គណៈ​ប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្ត្រីការ
បរទេសវៀតណាម លោក Pham Quang Vinh បានចូលរួមបណ្ដាកិច្ចប្រជុំលើកនេះ។ ជាពិ
សេស ក្នុងបណ្ដាកិច្ច ប្រជុំនេះ អាស៊ាននិងចិនបានដំណើរការពិគ្រោះយោបល់ថ្នាក់ SOM ជាផ្លូវការអំពី ការកសាងក្រមប្រតិបត្តិតំបន់នៅសមុទ្រខាងកើត (COC)។ បណ្ដាប្រទេសជា សមាជិកអាស៊ាននិងចិនបានអះអាងនឹងបន្តអនុវត្តន៍ DOC ក៏ដូចជាសេចក្តីថ្លែងការរួមអំពី
ការរំលឹកខួបអនុសារវរីយ៍លើកទី ១០ នៃទិវាចុះហត្ថលេខា លើ DOC រវាងអាស៊ាននិងចិន។ បណ្ដាតំណាងបានអនុម័តលើផែនការការងារ អនុវត្ត DOC ក្នុងឆ្នាំ ២០១៣-២០១៤។ បណ្ដាប្រទេសបានវាយតំលៃកិច្ចប្រជុំ ពិគ្រោះយោបល់ជាផ្លូវការអំពី COC ថ្នាក់ SOM រវាងអាស៊ាននិងចិនគឺជាការចាប់ ផ្តើមសកម្មនិងមានអត្ថន័យដ៏សែនសំខាន់។

ស្តីពីយថាទស្សដំណើរការចរចាររវាងអាស៊ាននិងចិន នាពេលខាងមុខ អនុរដ្ឋមន្ត្រី
ការបរទេសវៀតណាម លោក Pham Quang Vinh បានវាយតំលៃថា៖

“ការធានាសន្តិភាពស្ថិរភាពនិងដោះស្រាយរាល់ជំលោះនៅសមុទ្រខាងកើតមិនងាយ
ស្រួលទេ។ ដោយហេតុនេះ ការទាក់ទងផ្ទាល់នឹង COC ចំពោះអាស៊ាននៅជួបការលំ
បាកមួយចំនួន។ ដូច្នេះ ភាគីទាំង ២ ត្រូវចែករំលែកនិងពិភាក្សាជាមួយ គ្នាថែមទៀត
ដើម្បីធ្វើយ៉ាងម៉េចធានាសន្តិភាពនាវាចរណ៍និងស្ថិរភាពលើសមុទ្រខាងកើត ក៏ដូចជា ការប្រតិបត្តិតាមច្បាប់អន្តរជាតិ ផងដែរ។ យើងខ្ញុំចាត់ទុកថា៖ ប្រសិនបើ ភាគីនានា
ប្តេជ្ញា នោះគឺ COC នឹងត្រូវបានបង្កើតយ៉ាងឆាប់ៗ នាពេលខាងមុខ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ