បណ្ដាការចរចារសន្តិភាពរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលអាចចាប់ផ្តើមនាសប្តាហ៍ខាងមុខនេះ

បណ្ដាការចរចារសន្តិភាពរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលអាចចាប់ផ្តើមនាសប្តាហ៍ខាងមុខនេះ - ảnh 1
បណ្ដាការចរចារសន្តិភាពរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែលដែលអាមេរិកដើរតួនាទីអ្នកកណ្ដាល អាចចាប់ផ្តើម នាថ្ងៃទី ៣០ កក្កដា ខាងមុខនេះ។ (Image: Vietnamplus)

(VOVworld) – នាថ្ងៃទី ២៥ កក្កដា ក្រសួងអភិវឌ្ឍន៍តំបន់អ៊ីស្រាអែល លោក Silvan Shalom បានឲ្យដឹងថា៖ បណ្ដាការចរចារសន្តិភាពរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលដែលអាមេរិក
ដើរតួនាទីអ្នកកណ្ដាល អាចចាប់ផ្តើម នាថ្ងៃទី ៣០ កក្កដា ខាងមុខនេះ។ ប៉ុន្តែ ភាគីទាំង
២ មិនប្រកាស ជាផ្លូវការពេលវេលាជាក់ស្តែងណាមួយឡើយ។ អ្នកនាំពាក្យរបស់ប្រធា
នាធិបតីប៉ាឡេស្ទីន លោក Nabil Abu Rudeina បានឲ្យដឹងថា៖ ប៉ាឡេស្ទីនកំពុងរងចាំ សេចក្តីអញ្ជើញជាផ្លូវការពីភាគីអាមេរិកចំពោះការចរចារនេះ ហើយសន្យាអនុវត្តដ៏ត្រឹម
ត្រូវកិច្ចសន្យាជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry៕

ប្រតិកម្មទៅវិញ

ផ្សេងៗ