បណ្ដាក្រុមហ៊ុនបច្ចេកវិទ្យាជួរមុខរបស់អាមេរិកបញ្ឈប់ការផ្ដល់ គ្រឿងបន្លាស់ដល់ សម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យា Huawei
(VOVWORLD) -បណ្ដាក្រុមហ៊ុនផលិតបន្ទះឈីបអេឡិចត្រូនិចដូចជា Intel Corp, Qualcomm Inc, Xilinx Inc និង Broadcom Inc រួមទាំងក្រុមហ៊ុន បច្ចេកវិទ្យាដូចជា Google និង Alphabet Inc បានប្រកាសបញ្ឈប់ការផ្ដល់ software និងសេវាកម្ម software មួយចំនួនទៀតដល់ Huawei ផងដែរ។
និមិតរូបរបស់ក្រុមហ៊ុន Huawei នៅការិយាល័យរបស់ក្រុមនេះនៅក្វាងទុងប្រទេសចិន(រូបថត AFP / ទីភ្នាក់ងារសារព័ត៌មានវៀតណាម) |
បណ្ដាសម្ព័ន្ធក្រុមហ៊ុនជួរមុខរបស់អាមេរិកបានបញ្ឈប់ការផ្ដល់ software និងបណ្ដាគ្រឿងបន្លាស់ដ៏សំខាន់ៗដល់សម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យា Huawei របស់ចិន ដោយគោរពតាមក្រិត្យនីតិប្រតិបត្តិរបស់ លោកប្រធានាធិបតី Donald Trump ស្ដីពីហាមប្រាមបណ្ដាក្រុមហ៊ុនបច្ចេកវិទ្យាក្នុងស្រុកទិញ ឬប្រើប្រាស់ឧបករណ៍បរទេស ដែលអាចបង្កគ្រោះថ្នាក់ដល់សន្តិសុខអាមេរិក។
បណ្ដាក្រុមហ៊ុនផលិតបន្ទះឈីបអេឡិចត្រូនិចដូចជា Intel Corp, Qualcomm Inc, Xilinx Inc និង Broadcom Inc រួមទាំងក្រុមហ៊ុន បច្ចេកវិទ្យាដូចជា Google និង Alphabet Inc បានប្រកាសបញ្ឈប់ការផ្ដល់ software និងសេវាកម្ម software មួយចំនួនទៀតដល់ Huawei ផងដែរ។
ទង្វើនេះរបស់បណ្ដា ក្រុមហ៊ុនអាមេរិកអាចបង្កើនភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងប៉េកាំង៕