បណ្ដាតំបន់បង្ការទប់ទល់នឹងខ្យល់ព្យុះ Kalmageri

បណ្ដាតំបន់បង្ការទប់ទល់នឹងខ្យល់ព្យុះ Kalmageri - ảnh 1
ផលប៉ះពាល់ពីខ្យល់ព្យុះ Kalmageri

(VOV)_ចាប់ពីម៉ោង២១ ថ្ងៃទី ១៦កញ្ញា ខ្យល់ព្យុះ Kalmageri បាន​បក់បោកចូល
ក្នុងខេត្ត Quang Ninh និងទីក្រុង Hai Phong (ភាគខាង​ជើងវៀតណាម)។ នៅខេត្ត
 Quang Ninh ខ្យល់ព្យុះបានវាយដួលរលំ​ផ្ទះ​មួយចំនួន ដើមឈើជាច្រើនត្រូវ​បាក់រលំ  វាលស្រូវជិតមួយពាន់ហិក​តា​ត្រូវ​ខូចខាត តាមការប៉ាន់ស្មានដើមដំបូង  ការខូចខាត នេះអាចឡើងដល់​៥ពាន់លានដុងហើយ។ ក្នុងពេលនោះ នៅទីក្រុង Hai Phong កង
ទ័ព​ការពារព្រំដែនទីក្រុង ជួយសង្គ្រោះបាននាវានេសាទ១គ្រឿង និងអ្នក​នេសាទ​ចំ
នួន១៣នាក់។ នាព្រឹកថ្ងៃទី១៧ កញ្ញា គណៈកម្មាធិការប្រជាជន​ខ័ណ្ឌ Do Son ទីក្រុង
 Hai Phong បានបន្តចាត់តាំង​ក្រុមការងារ​ទៅបញ្ជា​ណែនាំ ជំនះពុះពារមហន្តរាយ
ដោយ សារខ្យល់ព្យុះ Kalmageri ស្ដារផលិត​កម្មឡើងវិញ និងជួយឧបត្ថម្ភប្រជាជន។
 លោក Nguyen Minh Tan នៅខ័ណ្ឌ Do Son ទីក្រុង Hai Phong បានអោយដឹងថា៖

          “ ប្រជាជនទីក្រុង Hai Phong ធ្វើការបង្ការ ​ទប់ទល់នឹងខ្យល់ព្យុះដោយខ្លួនឯង
យ៉ាងសកម្ម។ ប្រជាជនជានិច្ចកាលប្រុងប្រយ័ត្ន និងការពារទ្រព្យសម្បត្តិរបស់ខ្លួន
ជាអតិបរិមា។”

  ស្ថិតនៅក្នុងតំបន់ត្រូវរងផលប៉ះពាល់ដោយសារខ្យល់ព្យុះ នាយប់ថ្ងៃទី១៦ និង ព្រឹកថ្ងៃទី១៧ កញ្ញា បណ្ដាខេត្ត Lang Son, Ha Giang, Lao Cai បាន​រៀបចំការប្រចាំ ការទាំងងយប់ ទាំងងថ្ងៃ ដើម្បីតាមដានបំរ៉េបំរួលរបស់ខ្យល់ព្យុះ។ នៅខេត្ត Ha
Giang រដ្ឋអំណាចតំបន់ និងកងកម្លាំង​មានសមត្ថកិច្ច​បាន​សកម្មអនុវត្តរាល់វិធាន ការដើម្បីជំលាសប្រជាជនចេញពីតំបន់គ្រោះថ្នាក់។    រួមជាមួយ​វិធានការជំលាស ប្រជាជនចេញពីតំបន់គ្រោះថ្នាក់និងតំបន់​ រាល់តំលៃដែលត្រូវរងផលប៉ះពាល់ពី ខ្យល់ព្យុះ Kalmageri ក៏បានរៀបចំ​បណ្ដាកងកម្លាំងជួយសង្គ្រោះ និងដោះស្រាយ
រាល់ បញ្ហាអាក្រក់អាចកើតមានឡើង ធានាសុវត្ថភាពចំពោះអាយុជីវិតនិងទ្រព្យ
សម្បាត្តិរបស់​ប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ