បណ្ដាតំបន់ប្រុងប្រយ័ត្នចំពោះទឹកជំនន់និងការស្រុតបាក់ដី

(VOVWORLD) - រហូតដល់ពេលនេះ ខ្យល់ព្យុះ Damrey ដែលឆ្លងកាត់តំបន់ប៉ែកខាងត្បូង ភាគកណ្ដាលនិងតំបន់ Tay Nguyen វៀតណាមបានបណ្ដាលឲ្យមនុស្សចំនួន២៩ នាក់ស្លាប់ ២៩នាក់ទៀតបាត់ខ្លួន ហើយបំផ្លិចបំផ្លាញផ្ទះរាប់ហ្មឺនខ្នង។ 
បណ្ដាតំបន់ប្រុងប្រយ័ត្នចំពោះទឹកជំនន់និងការស្រុតបាក់ដី - ảnh 1 ការងារជំនះលើផលវិបាកដោយខ្យល់ព្យុះនៅខេត្ត Thua Thien Hue (រូបថត៖ baomoi)


ក្នុងកិច្ច ប្រជុំបន្ទាន់នាថ្ងៃទី៥ វិច្ចិកា នៅទីក្រុងហាណូយរបស់គណៈកម្មការទទួលបន្ទុក ការងារបង្ការប្រឆាំងគ្រោះមហន្តរាយនោះ រដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ ជនបទលោក Nguyen Xuan Cuong បានលើកច្បាស់ថា ខេត្តក្រុងនានានៅតំបន់ ភាគកណ្ដាល ប៉ែកខាងត្បូងភាគកណ្ដាលនិងតំបន់ Tay Nguyen ចាំបាច់ត្រូវប្រុង ប្រយ័ត្នចំពោះទឹកជំនន់និងការស្រុតបាក់ដី៖

        “បញ្ហាដាក់ចេញនាបច្ចុប្បន្នគឺការងារគ្រប់គ្រងឃ្លាំមើលនិងប្រតិបត្តិបឹងផ្ទុក ទឹក។ គណៈកម្មការទទួលបន្ទុកការបង្ការប្រឆាំងគ្រោះធម្មជាតិនៃតំបន់ចាំបាច់ ត្រូវធ្វើការសកម្មជាងនិងជាក់ស្ដែងជាង ដើម្បីជួយប្រជាជនក្ដាប់ជាប់បានរាល់ ព័ត៌មាន”។

        នាថ្ងៃទី៥ វិច្ចិកា មជ្ឈឹមសមាគមន៍កាកបាទក្រហមវៀតណាមបានសំរេច ផ្ដល់ជំនួយសង្គ្រោះបន្ទាន់រួមមានប្រាក់និងទំនិញក្នុងតំលៃជាង១ពាន់លានដុង ជូនចំពោះប្រជាជននៅតំបន់នានាដែលរងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរដោយខ្យល់ព្យុះ Damrey៕

ប្រតិកម្មទៅវិញ

ផ្សេងៗ