បណ្ដាតំបន់សកម្មត្រៀមរៀបចំអោយការបោះឆ្នោតសមាជិកសភានិងដំណាងក្រុមប្រឹក្សាប្រជាជន

បណ្ដាតំបន់សកម្មត្រៀមរៀបចំអោយការបោះឆ្នោតសមាជិកសភានិងដំណាងក្រុមប្រឹក្សាប្រជាជន - ảnh 1
បណ្ដាតំបន់សកម្មត្រៀមរៀបចំអោយការបោះឆ្នោតសមាជិកសភានិងដំណាងក្រុមប្រឹក្សាប្រជាជន

(VOV)_នាថ្ងៃទី២៩កុម្ភះ គណៈកម្មាធិការបោះឆ្នោតសមាជិកសភានិង​សមាជិក
ក្រុមប្រឹក្សាប្រជាជនទីក្រុង Can Tho ( ភាគខាងត្បូងវៀតណាម) ​បាន​រៀបចំ​កិច្ចប្រជុំ
វាយតំលៃអំពីស្ថានភាពត្រៀមរៀបចំអោយការបោះឆ្នោត​សមាជិក​សភានិងសមាជិក
ក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់នៅទីក្រុង Can Tho ។​ លោក​ Pham Van Hieu ប្រ
ធានគណៈកម្មាធិការបោះឆ្នោតទីក្រុង Can Tho បានស្នើអោយសមាជិកទាំងឡាយ
នៃគណៈកម្មាធិការបោះឆ្នោត អនុគណៈកម្មការត្រូវអនុវត្តបណ្ដាភារកិច្ចដែលបាន
ប្រគល់ កសាងផែនការពិនិត្យយ៉ាងម៉ត់ចត់ទៅដល់ឃុំសង្កាត់ ទីរួមស្រុក ពីនាបច្ចុប្បន្ន
 ដល់ពេលបោះឆ្នោតទទួលបានជោគជ័យ ត្រៀមរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងមធ្យោ
បាយបំរើការបោះឆ្នោតប្រកប​ដោយល្អប្រសើរនិងសន្សំសម្ចៃ។

          នាថ្ងៃដដែរ លេខាបក្ស ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត និងជាប្រធានគណៈ
កម្មាធិការបញ្ជាណែនាំបោះឆ្នោតខេត្ត Quang Ninh (ភាគខាង​ជើងវៀតណាម) 
លោក Nguyen Van Doc បានស្នើគ្រប់តំបន់ ក្នុងខេត្តត្រូវបង្កើត​គំរោងផែនការបេក្ខ
ជន ក្តាប់ជាប់ការកំណត់នានាពីមជ្ឈឹម។ តាមគំរោង ខេត្ត  Ninh នឹងប្រកាសមណ្ឌល
បោះឆ្នោតនាថ្ងៃទី៣មិនា និងអនុវត្តសន្និសីទពិគ្រោះ​យោបល់លើកទី២ នាថ្ងៃទី១៨
 មិនា និងបិទបញ្ជីរាយនាមនៅមណ្ឌលបោះឆ្នោតនានា ក្នុងថ្ងៃទី១២មិនាខាងមុខ។

          គណៈកម្មាធិការរណសិរ្យមាតុភូមិវៀតណាមខេត្ត Dak Lak , Binh Phuoc ក៏
បានរៀបចំសន្និសីទបញ្ជាណែនាំខ្លឹមសារ បែបបទ របៀបឧទ្ទេសនាមបេក្ខជនជា
សមាជិកសភា និងសមាជិកក្រុមប្រឹក្សាប្រជាជន អាណត្តិ ២០១៦-២០២១​ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ