បណ្ដាថ្នាក់ដឹកនាំ G7 ស្រុះចិត្តគំនិតអំពីបញ្ហានុយក្លេអ៊ែរ របស់អ៊ីរ៉ង់ប៉ុន្តែខ្វែងគំនិតអំពីរុស្ស៊ី

(VOVWORLD) - នាថ្ងៃទី ២៤ សីហា បណ្ដាថ្នាក់ដឹកនាំក្រុមបណ្ដាប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ជួរមុខលើពិភពលោក (G7) បានចែករំលែកនូវទស្សនៈវិស័យស្រដៀងគ្នាថា៖ អ៊ីរ៉ង់មិនគួររក្សាទុកអាវុធនុយក្លេអ៊ែរទេ ប៉ុន្តែ នៅមានការខ្វែងគំនិតក្នុងការទាក់ទងដើម្បីរុករកឲ្យបានដំណោះស្រាយសំរាប់បញ្ហានេះ។ 
បណ្ដាថ្នាក់ដឹកនាំ G7 ស្រុះចិត្តគំនិតអំពីបញ្ហានុយក្លេអ៊ែរ របស់អ៊ីរ៉ង់ប៉ុន្តែខ្វែងគំនិតអំពីរុស្ស៊ី - ảnh 1 បណ្ដាថ្នាក់ដឹកនាំ G7 ស្រុះចិត្តគំនិតអំពីបញ្ហានុយក្លេអ៊ែរ របស់អ៊ីរ៉ង់ប៉ុន្តែខ្វែងគំនិតអំពីរុស្ស៊ី (Al Jazeera)

(VOVworld) – នាថ្ងៃទី ២៤ សីហា បណ្ដាថ្នាក់ដឹកនាំក្រុមបណ្ដាប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ជួរមុខលើពិភពលោក (G7) បានចែករំលែកនូវទស្សនៈវិស័យស្រដៀងគ្នាថា៖ អ៊ីរ៉ង់មិនគួររក្សាទុកអាវុធនុយក្លេអ៊ែរទេ ប៉ុន្តែ នៅមានការខ្វែងគំនិតក្នុងការទាក់ទងដើម្បីរុករកឲ្យបានដំណោះស្រាយសំរាប់បញ្ហានេះ។ បណ្ដាថ្នាក់ដឹកនាំ G7 បានផ្លាស់ប្តូរបញ្ហាជាច្រើនក្នុងនោះរួមមានបញ្ហានុយក្លេអ៊ែររបស់អ៊ីរ៉ង់ ការនាំរុស្ស៊ីវិលត្រឡប់មកក្រុម G7 វិញ និងបញ្ហាឆេះព្រៃអាម៉ាហ្សូននៅប្រទេសប្រេស៊ីល។ ស្តីពីបញ្ហាអ៊ីរ៉ង់ ថ្នាក់ដឹកនាំ G7 គ្រប់រូបកំពុងមានការព្រួយបារម្ភថា៖ យុទ្ធសាស្ត្ររបស់ប្រធានាធិបតីអាមេរិក លោក Donald Trump បានផ្លាស់ប្តូរបណ្ដា កិច្ចព្រមព្រៀងអន្តរជាតិដែលបំរើរឲ្យផលប្រយោជន៍របស់អាមេរិកមុនបង្អស់ ពិសេសគឺការដែលលោក Donald Trump បានដកអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអែរអ៊ីរ៉ង់នាឆ្នាំ ២០១៥ មក ធ្វើឲ្យស្ថានភាពនៅមជ្ឈឹមបូពារកាន់តែតានតឹងឡើង។ ពិភាក្សាអំពីការវិលត្រឡប់មកក្រុម G7 វិញរបស់រុស្ស៊ីនោះ ទោះបីជា ប្រធានាធិបតីអាមេរិក លោក Donald Trump បានដាស់តឿនក្រុមនេះឲ្យបើកចេញ ឱកាសសំរាប់រុស្ស៊ីក៏ដោយ ប៉ុន្តែ ប្រទេសជាសមាជិកនៅសេសសលនៅប្រឆាំងជំទាស់។ ស្តីពីបញ្ហាឆេះព្រៃអាម៉ាហ្សូននៅប្រទេសប្រេស៊ីល មជ្ឈដ្ឋានថ្នាក់ដឹកនាំបានឯកភាពថា៖ គប្បីបង្កើនជំនួយឧបត្ថម្ភសំដៅពន្លត់អគ្គីភ័យនេះ។

ទាក់ទិនដល់បញ្ហាកូរ៉េខាងជើង ប្រធានាធិបតីអាមេរិក លោក Donald Trump នៅតែសម្តែងក្តីសង្ឃឹមថា៖ លោកអាចជួបជាមួយថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong-un ដើម្បីជំរុញការចរចារស្តីពីការលុបចោលអាវុធនុយក្លេអ៊ែរ ដោយមិនអើពើដល់ការ ធ្វើសាកល្បងបាញ់មីស៊ីលជាបន្តបន្ទាប់របស់ព្យុងយ៉ាងក្នុងអំឡុងពេល ១ ខែមុននោះទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ