បណ្ដាទិវាវៀតណាមនៅជប៉ុនឆ្នាំ២០១៣បានបញ្ចប់។

បណ្ដាទិវាវៀតណាមនៅជប៉ុនឆ្នាំ២០១៣បានបញ្ចប់។ - ảnh 1
បណ្ដាទិវាវៀតណាមនៅជប៉ុនឆ្នាំ២០១៣បានបញ្ចប់។ (baomoi.com)



        Vovworld-ដើម្បីរំលឹកខួបលើកទី៤០នៃទិវាបង្កើតទំនាក់ទំនងការទូត​វៀត​
ណាម​-ជប៉ុន និងក្នុងក្របខ័ណ្ឌឆ្នាំមិត្តភាពវៀតណាម-ជប៉ុន២០១៣ ព្រឹត្តិការណ៍ បណ្ដាទិវាវៀតណាមនៅជប៉ុនឆ្នាំ២០១៣ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២
ដល់​២២កញ្ញានៅទីក្រុងធំៗចំនួន៥របស់ជប៉ុន។ នេះជាព្រឹត្តិការណ៍ផ្សព្វផ្សាយ
ចំរុះ​របស់​វៀត​ណាមមានទ្រង់ទ្រាយធំបំផុតពីមុនមកដែលត្រូវបានរៀបចំនៅ
ឯបរទេស​ជាមួយសកម្មភាពជាច្រើនលើវិស័យនយោបាយសេដ្ឋកិច្ចនិងជួបប្រា
ស្រ័យ​វប្បធម៍​ដ៏សម្បូរបែប។ បណ្ដាទិវាវៀតណាមនៅជប៉ុនឆ្នាំ២០១៣ ទទួលបាន
​ជោគជ័យ​យ៉ាង​ល្អប្រសើរ ទាក់ទាញបានការចូលរួមជាច្រើនកុះករនិងសកម្មរបស់
ថ្នាក់ដឹកនាំ​រដ្ឋអំណាច សហគមន៍អង្គភាពអាជីវកម្ម អង្គការនយោបាយសង្គមនិង
ប្រជាជន​ជប៉ុនរាប់សែននាក់ បន្សល់ទុកនូវការចាប់អារម្មណ៍យ៉ាងជ្រាលជ្រៅ
រួមចំណែក​ពង្រឹងនូវទំនាក់ទំនងយ៉ាងល្អប្រសើររវាងវៀតណាម-ជប៉ុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ