បណ្ដាទិវាវប្បធម៌ Tay Nguyen នៅទីក្រុងហាណូយ លើកទី ២ ឆ្នាំ ២០១២ នឹងប្រព្រឹត្តទៅ
ចាប់ពីថ្ងៃទី ២៨ សីហាដល់ទី ២ កញ្ញា ខាងមុខ នៅមជ្ឍមណ្ឌលពិព័រណ៍ វប្បធម៌សិល្បៈ
វៀតណាម។ នេះគឺជាសកម្មភាពត្រូវបានរៀបចំរៀបចំឡើងក្នុងឱកស រំលឹកខួបអនុស្សារ
វរីយ៍លើកទី ៦៧ ទិវាបដិវត្តន៍ខែសីហានិងទិវាបុណ្យជាតិវៀតណាម ថ្ងៃទី ២ កញ្ញា។
ដោយប្រធនបទ “Tay Nguyen - ប្រពៃណីនិងការអភិវឌ្ឍន៍” កម្មវិធីនឹងមានសកម្មភាព
ជាច្រើន ដូចជា៖ ការតាំងពិព័រណ៍ឧទ្ទេសនាមអំពី Tay Nguyen ផ្សារណាត់ឧទ្ទេសនាម
អំពីម្ហូបអាហារ Tay Nguyen សកម្មភាពវប្បធម៌សិល្បៈប្រពៃណី។ល។ ព្រឹត្តិការនេះ
ត្រូវបានរៀបចំឡើងសំដៅឧទ្ទេសនាមជាមួយមិត្តភ័ក្រ្តក្នុងនឹងក្រៅប្រទេសអំពីបណ្ដា
តំលៃអត្តសញ្ញាណវប្បធម៌វិសេសវិសាលរបស់ Tay Nguyen ក្នុងខឿនវប្បធម៌ប្រជាជាតិ
វៀតណាម លើកដំកើងបណ្ដាតំលៃវប្បធម៌រូបីនិងអរូបីរបស់បណ្ដាជនជាតិ Tay Nguyen ៕