បណ្ដាទិវាវប្បធម៏វៀតណាមនៅសហព័ន្ធរុស្សីបើកនៅម៉ូស្គូ

(VOVworld) – “បណ្ដាទិវាវប្បធម៏វៀតណាមនៅសហព័ន្ធរុស្សី”​ បានបើកនាយប់ថ្ងៃទី
២៥ មិថុនា នៅរដ្ឋធានីម៉ូស្គូ និងបិទបញ្ចប់ថ្ងៃទី ៣០ មិថុនា។ថ្លែងមតិនៅពិធីបើក អនុ
រដ្ឋមន្រ្តីទី១ក្រសួងវប្បធម៏រុស្សីលោក Vladimir Alechander បានសង្កត់ធ្ងន់ថា​ ឥទ្ធិពល
គ្នាទៅវិញទៅមកនៃវិស័យវប្បធម៏ បានរួមចំណែកដ៏សំខាន់ក្នុងការជំរុញទំនាក់ទំនង
ទ្វេភាគីវៀតណាម-រុស្សី នាពេលកន្លងទៅ។រដ្ឋមន្រ្តីក្រសួងវប្បធម៏ កីឡានិងទេសចរណ៍
វៀតណាមលោក Hoang Tuan Anh បានអះអាងថា៖

បណ្ដាទិវាវប្បធម៏វៀតណាមនៅសហព័ន្ធរុស្សីបើកនៅម៉ូស្គូ - ảnh 1
តាំងពិព័រណ៍រូបថតនិងគំនូរក្នុងក្របខ័ណកម្មវិធីនេះបានទាក់ទាញមនុស្សជាច្រើន (រូចថត៖TTXVN)


“កម្មវិធីនេះគឺជាឱកាសដើម្បីទស្សនិកជនរុស្សីនិងមិត្តភក្ដិអន្តរជាតិដែលកំពុងរស់នៅ
ធ្វើការនៅរុស្សី យល់អំពីខឿនវប្បធម៏វៀតណាមយ៉ាងជ្រាលជ្រៅថែមទៀត ព្រមទាំង
យល់ដឹងអំពីឧត្តមភាពនៃផ្នែកកីឡាក៏ដូចជាសក្ដានុភាពទេសចរណ៍ដ៏ធំធេងរបស់
វៀតណាម។ខ្ញុំជឿជាក់ថា បណ្ដាទិវាវប្បធម៏វៀតណាមនៅរុស្សីលើកនេះ នឹង​បង្ក
លក្ខណៈងាយស្រួលដើម្បីអភិវឌ្ឍន៍ជាងទៀតមនោសញ្ចេតនាជិតស្និទ្ធ ទំនាក់ទំនង
កិច្ចសហប្រតិបតិ្តការ ការផ្លាសប្ដូរវប្បធម៏និងសិល្បៈរវាងប្រទេសទាំង២”។
​ក្នុងក្របខ័ណកម្មវិធីនេះដែរ នឹងមានការចរចារអំពីស្ថានភាពសហប្រតិបតិ្តការ
អក្សរសាស្រ្ត វប្បធម៏សិល្បៈវៀតណាម-រុស្សី កម្មវិធីជំរុញទេសចរណ៍វៀតណាមនៅ
រុស្សី និង​ “បណ្ដាទិវាភាពយន្ត វៀតណាមនៅរុស្សី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ