បណ្ដាប្រទេស EU យល់ស្របអនុម័តលើសន្ធិសញ្ញាប៉ារីសស្ដីអំពីការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ

បណ្ដាប្រទេស EU យល់ស្របអនុម័តលើសន្ធិសញ្ញាប៉ារីសស្ដីអំពីការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ - ảnh 1
គ្រោះរាំងស្ងួតដោយបម្រែបម្រួលអាកាសធាតុបង្កឡើង (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី៣០ កញ្ញា រដ្ឋមន្រ្តីក្រសួងបរិស្ថាននៃបណ្ដាប្រទេស
សមាជិកសហភាពអឺរ៉ុប (EU) បានយល់ស្របអនុម័តលើសន្ធិសញ្ញាប៉ារីសស្ដីអំពីការ
ទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ ដោយមិនអើពើដល់ការដែលរដ្ឋសភានៃ
ប្រទេសសមាជិកជាច្រើននៅមិនទាន់អនុម័តលើសន្ធិសញ្ញានេះនៅឡើយ។ព័ត៌មាន
ពោលខាងលើត្រូវបានប្រធាន EU លោក Donald Tusk បញ្ជាក់នៅលើគេហទំព័រ
សង្គម Twitter។ក្នុងពេលនោះ ថ្លែងមតិទៅកាន់មជ្ឈដ្ឋានអ្នកយកព័ត៌មាន ស្នងការ
ទទួលបន្ទុកបញ្ហាបរិស្ថានរបស់ EU លោក Miguel Arias Canete ចាត់ទុកថា ព្រឹត្តិ
ការណ៍នេះបានគូសសញ្ញានូវទិវាប្រវត្តិសាស្ត្រមួយ នៅពេល ប្រទេស EU ទាំង
អស់មិនអើពើដល់ការសង្ស័យស្ដីពីការដែល ប្លុកនេះបានត្រៀមខ្លួន ជាស្រេចចូល
រួមសន្ធិសញ្ញានេះដែរឬទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ