បណ្ដាប្រទេសអាមេរិកខាងជើងសំរេចបានកិច្ចព្រមព្រៀងស្ដីអំពីថាមពលនិងបរិស្ថាន

បណ្ដាប្រទេសអាមេរិកខាងជើងសំរេចបានកិច្ចព្រមព្រៀងស្ដីអំពីថាមពលនិងបរិស្ថាន - ảnh 1
នាយករដ្ឋមន្រ្តីប្រទេសម្ចាស់ផ្ទះលោកJustin Trudeau (កណ្ដាល) ប្រធានាធិបតីអាមេរិកលោក Barack Obama (ស្ដាំ) និងប្រធានាធិបតីម៉ិកស៊ិកលោក Enrique Pena Nieto នៅសន្និសីទនេះនាថ្ងៃទី២៩ មិថុនា

(VOVworld) - នាព្រឹកព្រលឹមថ្ងៃទី៣០ មិថុនា តាមម៉ោងវៀតណាម សន្និសីទកំពូល
ទ្វីបអាមេរិកខាងជើងបានបញ្ចប់ដោយការ ថ្នាក់ដឹកនាំនានាបានឯកភាពលើការ
បង្រួបបង្រួមគោលនយោបាយថាមពលនិងបរិស្ថាន ព្រមទាំង ប្រកាសជាផ្លូវការនូវ
ផែនការធ្វើសកម្មភាពដៃគូអាកាសធាតុ ថាមពលស្អាតនិង បរិស្ថានអាមេរិកខាងជើង
។នាយករដ្ឋមន្រ្តីប្រទេសម្ចាស់ផ្ទះលោកJustin​ Trudeau ប្រធានាធិបតីអាមេរិកលោក
Barack Obama និងប្រធានាធិបតីម៉ិកស៊ិកលោក Enrique Pena Nieto បានរួមគ្នាប្រកាស
ផែនការធ្វើសកម្មភាពដើម្បីបរិស្ថាននៅសន្និសីទ។ផែនការនេះបានកំណត់ច្បាស់
នូវគោលដៅនិងការបោះជំហានជាក់ស្ដែងសំដៅឆ្ពោះទៅទំនាក់ទំនងដៃគូយូរ
អង្វែងនៅតំបន់ក្នុងការជំរុញថាមពល​ សេដ្ឋកិច្ចបៃតង កំណើននិរន្តរភាព ប្រឆាំង
បម្រែបម្រួលអាកាសធាតុនិងបង្កើន លក្ខណៈប្រកួតប្រជែង។ជាពិសេសគឺ ប្រទេស
ទាំងអស់បានយល់ស្របគ្នាថា ដល់ឆ្នាំ២០២៥ ថាមពលស្អាតនឹងស្រូបយក៥០%
នៃបរិមាណថាមពលសរុបនៅ អាមេរិកខាងជើង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ