បណ្ដាប្រទេសអឺរ៉ុបចាប់ផ្តើមរួមដៃដោះស្រាយវិបត្តិអន្តោប្រវេសន៍

បណ្ដាប្រទេសអឺរ៉ុបចាប់ផ្តើមរួមដៃដោះស្រាយវិបត្តិអន្តោប្រវេសន៍ - ảnh 1
បណ្ដាប្រទេសអឺរ៉ុបចាប់ផ្តើមរួមដៃដោះស្រាយវិបត្តិអន្តោប្រវេសន៍

(VOV)_ប៉ូលីស្តអូ​ទ្រីស បានជូនដំណឹងនាថ្ងៃទី៥ កញ្ញា អោយដឹងថា៖ ​ក្នុងប៉ុន្មាន
ម៉ោងតែប៉ុណ្ណោះ ជនអន្តោប្រវេសន៍ប្រមាណ២ ៥០០ នាក់ ដល់​៣ ០០០ នាក់ ពីហុង
គ្រីស បានចូលក្នុងអូទ្រីស។ មុននោះ រដ្ឋាភិបាលអូទ្រីស​ និងអាល្លឺម៉ោង បានប្រកាស
ទទួលបន្ថែមជនអន្តោប្រវេសន៍រាប់ពាន់នាក់។ នា​ពេលនោះ រដ្ឋមន្ត្រីការបរទេសអូ
ទ្រីស  លោក Sebastian Kurz បានប្រកាស​ថា៖ ចរន្តមនុស្សហូរចូលអូទ្រីស ជាសញ្ញា
ដាស់តឿនចំពោះអឺរ៉ុងទាំងមូល។​ លោក Sebastian Kurz ថា៖ សេចក្ដីសម្រេចចិត្តបើកទ្វា អោយហុងគ្រីស ​នាថ្ងៃទី៤ កញ្ញា កន្លងទៅ ជាដំណោះស្រាយជាបណ្ដុះអាសន្នតែ
ប៉ុណ្ណោះ។ តាមលោកថា៖គ្មានប្រទេសណាអាចឈរនៅខាងក្រៅបញ្ហាសំខាន់នេះទេ។

        ក្នុងកាយវិការមួយ សម្ដែងនូវការចែករំលែកចំពោះគោលនយោបាយទទួលជន
អន្តោប្រវេសន៍ នាយករដ្ឋមន្ត្រីហ្វាំងឡង់  Juha Sipila បានប្រកាសថា៖ ​ត្រៀមខ្លួនជា
ស្រេច ផ្តល់ផ្ទះមួយនៅជាយទិក្រុងរបស់ខ្លួន ដើម្បីទទួលបណ្ដាជន​អន្តោប្រ​វេសន៍។ 
លោកសង្ឃឹមថា៖ នឹងមានមនុស្សជាច្រើន​ថែមទៀតចែករំលែក​សម្ពាធពីវិបត្តិអន្តោ
ប្រវេសន៍នេះដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ