បណ្ដាមេដឹកនាំបាតុកម្មនៅតំបន់រដ្ឋបាលពិសេសហុងកុងរបស់ចិនបានចេញមកសារភាព


បណ្ដាមេដឹកនាំបាតុកម្មនៅតំបន់រដ្ឋបាលពិសេសហុងកុងរបស់ចិនបានចេញមកសារភាព - ảnh 1
បណ្ដាមេដឹកនាំបាតុកម្មនៅតំបន់រដ្ឋបាលពិសេសហុងកុងរបស់ចិនបានចេញមកសារភាព
(Image: VNA)

(VOVworld) – នាថ្ងៃទី ៣ ធ្នូ អ្នកប្រមុខចលនាបាតុកម្ម “ទន្ទ្រានកាន់កប់មជ្ឈមណ្ឌល”
ចំនួន ៣ រូបនៅតំបន់រដ្ឋបាលពិសេសហុងកុងរបស់ចិនបានចេញមកសារភាពបន្ទាប់ពី អំពាវនាវបញ្ចប់ការធ្វើបាតុកម្មលើវិថី។ អ្នកប្រមុខចលនាចំនួន ៣ រូបនេះរួមមាន៖
សាស្រ្តាចារ្យរង លោក Benny Tai បណ្ឌិត Chan Kinman និងបណ្ឌិត​ Chu Yiu-ming។ មេដឹកនាំចលនាចំនួន ៣ រូបនេះបានឲ្យដឹងថា៖ ការចេញមកសារភាពរបស់ពួគគេ គឺសំដៅធានាសុវត្ថិភាពសំរាប់បាតុករនិងបង្ហាញនូវការប្រតិបត្តិតាមច្បាប់។ ក្រោយពី
ចេញមកសារភាព មនុស្សចំនួន ៣ រូបនេះសុទ្ធតែត្រូវបានដោះលែងភ្លាមមួយរំពេច។ មនុស្សរាប់សិបនាក់ផ្សេងទៀតបានមានផែនការចូលមកបង្ហាញខ្លួនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ