បណ្ដាមូលដ្ឋានខិតខំនាំសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតបក្សចូលក្នុងជីវភាពរស់នៅយ៉ាងឆាប់ៗ

(VOVWORLD) - បន្ទាប់ពីមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៣ របស់បក្សកុម្មុយនិស្តវៀតណាម ខេត្ត Quang Binh បានរៀបចំសន្និសីទសង្ខេបលទ្ធផលនៃមហាសន្និបាត។ 
បណ្ដាមូលដ្ឋានខិតខំនាំសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតបក្សចូលក្នុងជីវភាពរស់នៅយ៉ាងឆាប់ៗ - ảnh 1លោក Vu Dai Thang លេខាគណៈកម្មាធិការបក្សខេត្ត Quang Binh។ 
នៅទីនេះ លោក Vu Dai Thang លេខាគណៈកម្មាធិការបក្សខេត្ត Quang Binh បាន ស្នើឲ្យបក្សភាគនានាក្នុងខេត្ត កសាងកម្មវិធី ផែនការសកម្មភាពឲ្យបានឆាប់បំផុត ដើម្បីនាំសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតចូលក្នុងជីវភាពរស់នៅ។ លោក Vu Dai Thang បានឲ្យដឹងថា៖ “ដំបូងបង្អស់ ត្រូវរៀបចំការងារឃោសនាសេចក្ដីសម្រេចចិត្តនៃមហាសន្និបាត ជូនគណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់ ក៏ដូចជាកម្មាភិបាល បក្ខជននិងប្រជាជនម្នាក់ៗ ផងដែរ។ កសាងយ៉ាងឆាប់រហ័សនូវផែនការ កម្មវិធី ដើម្បីអនុវត្តរាល់ខ្លឹមសារ គោលដៅ ទិសដៅ ភារកិច្ចសំខាន់ៗនៃមហាសន្និបាត។ ខិតខំប្រឹងប្រែងនាំខ្លឹមសារនៃ សេចក្ដីសម្រេចចិត្តមហាសន្និបាតចូលក្នុងជីវភាពរស់នៅប្រចាំថ្ងៃឲ្យបានឆាប់បំផុត”។
ចំពោះបណ្ដាជនជាតិនៅតំបន់ព្រៃភ្នំ បញ្ហាមួយក្នុងចំណោមបញ្ហាដែលទទួល បានការយកចិត្តទុកដាក់ខ្ពស់បំផុតនោះគឺ គោលនយោបាយរបស់បក្សស្ដីពីការអភិវឌ្ឍ តំបន់ព្រៃភ្នំ តំបន់ជនជាតិភាគតិច ជាពិសេសគឺការដាក់ចេញគោលដៅ ភារកិច្ចជាក់ ស្ដែងដើម្បីលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន។ លោកស្រី Trieu Thi Thu Phuong ប្រធានគណៈជនជាតិខេត្ត Bac Kan បានវាយតម្លៃថា៖ “ដោយឈរ លើមូលដ្ឋាន សេចក្ដីសម្រេចចិត្តនៃមហាសន្និបាត ខេត្ត Bac Kan នឹងធ្វើសេនាធិការដើម្បីអនុវត្តសេចក្ដីសម្រេចចិត្តរបស់រដ្ឋសភាអំពីគម្រោងការណ៍ អភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិចនិងតំបន់ព្រៃភ្នំដំណាក់កាល២០២១-២០៣០ ឲ្យបានយ៉ាងល្អប្រពៃបំផុត។ ដំបូងបង្អស់ គឺការអនុវត្តកម្មវិធីគោលដៅជាតិ ស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមតំបន់ជនជាតិភាគតិច តំបន់ព្រៃភ្នំដំណាក់កាល២០២១-២០២៥សិន។ ទន្ទឹមនឹងនោះ ខេត្តនឹងផ្ដោតសំខាន់ទៅលើការអភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធ កសាងគំរូសេដ្ឋកិច្ចតាមខ្សែសង្វាក់តម្លៃផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ