បណ្ដារដ្ឋមន្ត្រីការបរទេសអាស៊ានបានដំណើរការកិច្ចប្រជុំនៅប្រ៊ុយណេ

(VOVworld) – ក្នុងរយៈពេល ២ ថ្ងៃ គឺថ្ងៃទី​ ១០ និងទី ១១ មេសា ណ្ដារដ្ឋមន្ត្រី ការបរទេសអាស៊ានបានដំណើរការកិច្ចប្រជុំត្រៀមរៀបចំឲ្យសន្និសីទជាន់ខ្ពស់
អាស៊ានលើកទី ២២ ដែលនឹងប្រព្រឹត្តទៅ ពីថ្ងៃទី​ ២៤ និងទី ២៥ មេសា ឆ្នាំ ២០១៣
នៅប្រ៊ុយណេ និងពិភាក្សាអំពីរាល់បញ្ហាតំបន់និងអន្តរជាតិ។តាមនោះ សន្និសីទ
រដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM) សន្និសីទក្រុមប្រឹក្សា នយោបាយ-សន្តិសុខ
អាស៊ាន (APSC) និងក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន (ACC) នឹងត្រូវបានរៀប
ចំឡើង ផងដែរ។ គណៈប្រតិភូវៀតណាមដឹកនាំដោយរដ្ឋមន្ត្រី ការបរទេស លោក
Pham Binh Minh បានចូលរួមបណ្ដាសន្និសីទនេះ។ តាមគំរោង បណ្ដារដ្ឋមន្ត្រីការបរ
ទេសអាស៊ាននឹងប្រមូលផ្តុំផ្លាស់ប្តូរអំពីដំណើរការ កសាងសហគមន៍អាស៊ានទំនាក់
ទំនងកិច្ចការបរទេសនិងតួនាទីស្នូលរបស់ អាស៊ានក្នុងតំបន់ ស្ថានភាពអន្តរជាតិនិង
ក្នុងតំបន់ ក៏ដូចជា បញ្ហាទាក់ទិនដល់ សន្តិភាព សន្តិសុខនិងកិច្ចសហប្រតិបត្តិការ
ក្នុងតំបន់ ជាពិសេស លើសមុទ្រខាងកើតនិងការជំរុញការដំណើរកសាងក្រមសិលធម៌
នៃបញ្ហានៅសមុទ្រខាងកើត​ (COC)  យ៉ងឆាប់ៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ