បណ្ដាសកម្មភាពឆ្ពោះទៅសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៦០នៃទិវាជ័យជំនះ DIEN BIEN PHU

បណ្ដាសកម្មភាពឆ្ពោះទៅសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៦០នៃទិវាជ័យជំនះ DIEN BIEN PHU - ảnh 1
ជ័យជំនះ DIEN BIEN PHU (canthotv.vn)

(VOV)_ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ លើកទី៦០នៃទិវាជ័យជំនះ Dien Bien
Phu មជ្ឈមណ្ឌលផ្សាយសំលេង​ទូរទស្សន៍កងទ័ពប្រជាជនវៀតណាម ​និងរួមសហ
ការជាមួយក្រុម​ហ៊ុន Dong Do សារមន្ទីរនារីវៀតណាម ធ្វើ​សកម្មភាពតបស្នងសង គុណដ៏មានអត្ថន័យជាច្រើន។​

          ការធ្វើចលនារួមវិភាគទានជាវត្ថុអនុស្សាវរីយ៍សមរភូមិត្រូវបានបំផុស​ឡើងក្នុង ប្រជាជននៅទូទាំងប្រទេស ជនវៀតណាមនៅឯបរទេស​ និងមិត្ត​ភក្តិ​អន្តរជាតិ។ពីថ្ងៃទី ៨ មេសា សារមន្ទីរនារីវៀតណាម បានទទួលយកបណ្ដាវត្ថុ​អនុស្សាវរីយ៍នានា។  បណ្ដាវត្ថុអនុស្សាវរីយ៍នេះ នឹងត្រូវ​បានឧទ្ទេសនាមក្នុងការតាំងពិព័រណ៍ ដោយប្រធាន
បទ៖មេម័រ Dien Bien នៅមជ្ឈមណ្ឌលសន្និសីទជាតិ My Dinh រដ្ឋធានីហាណូយ នាថ្ងៃ
ទី ២៦ មេសា  ។ និងនៅសារមន្ទីរនារីវៀតណាមនាថ្ងៃទី៦ឧសភា​។

          ក៏ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៦០ នៃទិវាជ័យជំនះ Dien Bien Phu 
នេះដែរ នាថ្ងៃទី ២៦ មេសា កម្មវិធីសិល្បះ​ដោយ​ប្រធានបទ៖ បណ្ដាបទចំរៀង ដ៏ក្លាហាន មោះមុត Dien Bien លាន់រន្ធឺជារៀងរហូតនឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌល
សន្និសីទជាតិ My Dinh រដ្ឋធានីហាណូយ​៕

ប្រតិកម្មទៅវិញ

ផ្សេងៗ