បណ្ដាសកម្មភាពទទួលបុណ្យតេត

(VOV)_ទិវាបុណ្យ៖ សម្រស់ភាពស្រស់ស្អាតនៃនិទាឃរដូវនៅគ្រប់ទិសទីមាតុប្រ
ទេសបានរៀបចំឡើងនាថ្ងៃទី៧ កុម្ភះ នៅភូមិ​វប្បធម៌ ទេសចរណ៍នៃបណ្ដាជន ជាតិវៀតណាម ជាយទីក្រុងហាណូយ។ ចាប់​ផ្តើមអោយបណ្ដាសកម្មភាពនៃទិវា
បុណ្យ នោះគឺពិធីបើកបរិយាកាសឧទ្ទេសនាមអំពីភូមិរបរសិប្បកម្មប្រពៃណី ម្ហូប
អាហារ ផលិតផលពិសេសរបស់បណ្ដាជនជាតិវៀតណាម។ លោក Nguyen Dinh
 Loi អនុប្រធានគណៈកម្មការគ្រប់គ្រងភូមិវប្បធម៌ ទេសចរណ៍នៃបណ្ដាជនជាតិ
វៀតណាម និងជាប្រធានគណៈចាត់តាំងបានអោយដឹងថា៖ នេះគឺជាសកម្មភាព
១ក្នុងចំណោមសកម្មភាពសំខាន់ ពោពេញទៅដោយអត្ថន័យ ៖ក្នុងបំណងផ្សព្វ
ផ្សាយផលិតផលទាំងនេះដល់ទស្សនិកជនទៀតផង។

          “ ពេលមកដល់បរិយាកាសតាំងបង្ហាញ ឧទ្ទេសនាមផលិត​ផល​នៃភូមិរបរ 
សប្បកម្មប្រពៃណី ម្ហូបអារហារនៃបណ្ដាជនជាតិវៀតណាម ភ្ញៀវទេសចរណ៍នឹង
បានទទួលទាន និងស្វែងរល់អំពីសកម្មភាពទាំងនេះ។”

បណ្ដាសកម្មភាពទទួលបុណ្យតេត - ảnh 1
រូបភាពអ៊ីនធឺណែត

          សកម្មភាពនេះនឹងបានអូសបន្លាយដល់ថ្ងៃទី១៤កុម្ភះ។

          នាព្រឹកថ្ងៃទី៨ កុម្ភះ ក្នុងក្របខ័ណ្ឌនៃទិវាបុណ្យ៖ សម្រស់ស្អាតនៃនិទាឃរដូវ
 នៅលើទូទាំងប្រទេស បានប្រព្រឹត្តទៅកម្មវិធី៖ វេចនំអន្សម រួមជាមួយជនក្រីក្រ
 ដើម្បីទទួលបុណ្យតេតប្រពៃណី២០១៥។ គណៈចាត់តាំងនឹងប្រគល់ជូន​អំណោយ
ចំនួន២ពាន់ចំណែក សំរាប់បណ្ដាយុទ្ធជនពិការ កុមារកំព្រា គ្រួសារ​មានស្ថានភាព
លំបាក…លៗនៅទីក្រុងហាណូយ ខេត្ត Cao Bang, Ha Giang និង Bac Ninh ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ