បណ្ដាសកម្មភាពនៅ Festival បេតិកភ័ណ្ឌ Quang Nam លើកទី៥-២០១៣

(VOV)_នាថ្ងៃទី ២៤ មិថុនា នៅទីក្រុង Hoi An បន្តប្រព្រឹត្តទៅ​បណ្ដា​សកម្មភាព
វប្បធម៌សិល្បះក្នុងក្របខ័ណ្ឌ នៃ Festival បេតិកភ័ណ្ឌ Quang Nam លើកទី៥-២០១៣
  ដូចជា÷ Farmtrip ÷” ស្វែងយល់អំពីភូមិ Cam Thanh” កម្មវិធីសម្ដែងសិល្បះ÷ អត្ត
សញ្ញាណ វៀតណាម …។ល។ 

បណ្ដាសកម្មភាពនៅ Festival បេតិកភ័ណ្ឌ Quang Nam លើកទី៥-២០១៣ - ảnh 1
Festival បេតិកភ័ណ្ឌ Quang Nam លើកទី៥-២០១៣ 

“ រយះពេល ១០ឆ្នាំ ​អនុត្តអនុសញ្ញា អំពីការការពារបេតិកភ័ណ្ឌវប្បធម៌អរូបី 
របស់​UNESCO ÷ បទពិសោធន៍និងការកំណត់ទិសដៅក្នុងអនាគត” ជាប្រធាន​បទ​
នៃសិក្ខាសាលា ​ដែលត្រូវបានប្រព្រឹត្តទៅ នាថ្ងៃទី ២៣ មិថុនា នៅ​ទីក្រុង​Hoi An ខេត្ត
 Quang Nam។ ថ្លែមតិនៅទីនេះ អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ ​កីឡា និងទេសចរណ៍វៀត
ណាម លោក Ho Anh Tuan បានអះអាងថា÷

          “ រយះពេល១០ឆ្នាំ កន្លងទៅគឺមានកំណាត់ផ្លូវដ៏គ្រប់គ្រាន់ ដើម្បីបង្ហាញអោយ
យើង​ឃើញ ​នូវរាល់ការជះឥទ្ធិពល របស់អនុសញ្ញា ការពារបេតិកភ័ណ្ឌវប្បធម៌​អរូបី 
របស់ UNESCO ចំពោះជីវភាពរស់នៅ។ អនុសញ្ញានេះ បានរួមចំ​ណែក​ការពារបេតិក
ភ័ណ្ឌវប្បធម៌​អរូបី ធានាការគោរពចំពោះបេតិកភ័ណ្ឌ​វប្បធម៌អរូបីនៃសហគមន៍នានា
 លើកកំពស់ ចំណេះដឹងរបស់តំបន់ ប្រទេស និងពិភពលោក អំពីសារសំខាន់  នៃបេតិ កភ័ណ្ឌវប្បធម៌អរូបី បង្កើតកិច្ចសហប្រតិបត្តិការ និងការជួយឧបត្ថម្ភអន្តរជាតិ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ