បណ្ដាសកម្មភាពរំលឹកខួបងនុស្សាវរីយ៍លើកទី៨២ទិវាបង្កើតសម្ព័ន្ធយុវជនកុម្មុយនីស្ដហូជីមិញ។

​​​​​​​​​​​​​​​​​​​​​                     

បណ្ដាសកម្មភាពរំលឹកខួបងនុស្សាវរីយ៍លើកទី៨២ទិវាបង្កើតសម្ព័ន្ធយុវជនកុម្មុយនីស្ដហូជីមិញ។ - ảnh 1
រូបថត​Internet

Vovworld-នារសៀលថ្ងៃទី២៤មិនានៅទីក្រុងម៉ូស្គូ-រុស្ស៊ី សម្ព័ន្ធយុវជន​កុម្មុយនីស្តហូជីមិញនៅសហព័ន្ធរុស្ស៊ីបានរៀបចំរំលឹកខួបលើកទី៨២
ទិវាបង្កើត​សម្ព័ន្ធ​យុវជន(ទី២៦មិនា)និងបូកសរុបខែយុវជនឆ្នាំ២០១៣។​
ថ្លែងមតិនៅពិធី ឯកអគ្គរដ្ឋទូត Pham Xuan Son បានស្នើរជំនាន់វ័យក្មេង
ជានិច្ចកាលហាត់​ពត់លត់ដំសិលធម៍សកម្មចូលរួមចលនានិងសកម្មភាព
នយោបាយសង្គមខំប្រឹងប្រែងកសាងបក្សសម្ព័ន្ធយុវជនរៀនសូត្រល្អនិង
រួមកំលាំងកាយចិត្តសំរាប់ការងារកសាងចំណងមិត្តភាពជាមួយប្រជាជន
រុស្ស៊ីរួមជាមួយប្រជាជាតិផ្សេងៗ។លោកថ្លែងថា៖   “អនាគតកំពុងរងចាំការ
រៀនសូត្ររបស់បណ្ដាមិត្តនាបច្ចុប្បន្នប្រទេសជាតិកំពុងរងចាំបណ្ដាអ្នក
ជំនាញការលើគ្រប់វិស័យដែលនាបច្ចុប្បន្នជាបណ្ដាមិត្តអង្គុយនៅទីនេះ។ ទំនាក់ទំនងវៀតណាម-រុស្ស៊ីកំពុងឈានទៅដំណាក់កាលល្អបំផុត។ ខ្ញុំ​គិត
ថាបណ្ដាផលិតផល ពិសេសគឺផលិតផលជាមនុស្សបញ្ញាត្រូវបានបណ្ដុះ​
បណ្ដាល​ពីរុស្ស៊ីននឹងបានប្រើប្រាស់និងជើងមេឃថ្មីកំពុងបើកចេញទន្ទឹង
រង់ចាំ​បណ្ដា​មិត្ត។”

  ក្នុងពេលនោះនាយប់ថ្ងៃទី២៤មិនានៅទីក្រុងហាណូយ មជ្ឈឹមសម្ព័ន្ធយុវជន​កុម្មុយនីស្តហូជីមិញបានរៀបចំកម្មវិធីជួបប្រាស្រ័យជាមួយលេខាសម្ព័ន្ធយុវជន​មូលដ្ឋានឆ្នើមចំនួន៨២រូបនៅទូទាំងប្រទេសដែលទទួលបានរង្វាន់ទី២៦មិនា
ជាមួយប្រធានបទ “អុចភ្លើងប្រពៃណី”។ បណ្ដាលេខាសម្ព័ន្ធយុវជនមូលដ្ឋាន
ទាំងនេះ​មាន​ស្នាដៃលេចធ្លោជាច្រើនក្នុងឆ្នាំ២០១២ នាំមុខក្នុងចលនាសម្ព័ន្ធ
យុវជនរបស់ខ័ណ្ឌ​ស្រុកសាលាស្ថាប័ននានា។

​​​​ក្នុងឱកាសនេះដែរ សម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញនៃវិទ្យុ​សម្លេង​​វៀតណាម
ទើបនឹងបានរៀបចំកម្មវិធីសម្បុរសធម៍នៅឃុំ Quang Ngan ស្រុក Vi Xuyen
ខេត្ត Ha Giang ចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៤មិនា។ នៅទីនេះគណៈប្រតិភូបាន
រៀបចំប្រគល់អាហារូបករណ៍ជូនសិស្សានុស្សិសគំរូចំនួន១០នាក់របស់សាលា
បថមសិក្សានិងអនុវិទ្យាល័យ Vi Xuyen ជូនអំណោយរួមមានសំភារៈ​បំរើ​ឲ្យការ
បង្រៀននិងរៀនសូត្រសំរាប់សាលា សហការជាមួយវេជ្ជបណ្ឌិតមន្ទីរ​ពេទ្យ
Bach Mai ពិនិត្យជំងឺពិគ្រោះនិងផ្ដល់ថ្នាំឥតគិតថ្លៃជូនប្រជាជនជាង២រយ​នាក់​នៅដំបន់ឆ្ងាយដាច់ស្រយាលរបស់ឃុំ។ បងស្រី Phan Thi Non ភូមិ Quay Chau
បានឲ្យដឹងថា៖

“ខ្ញុំសប្បាយរីករាយណាស់ពេលបានឃើញបណ្ដាវេជ្ជបណ្ឌិតមកទីនេះពិនិត្យជំងឺឲ្យខ្ញុំ។ បណ្ដាវេជ្ជបណ្ឌិតសកម្មណាស់។ មានជំងឺអ្វីវេជ្ជបណ្ឌិតក៏ឲ្យខ្ញុំដឹង វេជ្ជបណ្ឌិត​ក៏បានផ្ដល់ថ្នាំឲ្យខ្ញុំទៀតផង”៕


ប្រតិកម្មទៅវិញ

ផ្សេងៗ