បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍ទិវាសារព័ត៌មានបដិវត្តិន៍វៀតណាម

(VOVWORLD) -រំលឹកខួបអនុស្សាវរីយ៍លើកទី៩២ទិវាសារព័ត៌មានបដិវត្តន៍វៀត ណាម (ថ្ងៃទី២១មិថុនាឆ្នាំ១៩២៥-ថ្ងៃទី២១មិថុនាឆ្នាំ២០១៧) នាថ្ងៃទី១៩មិថុនា សមាគមន៍អ្នកកាសែតខេត្ត Thua Thien – Hue បានរៀបចំពិធីប្រគល់រង្វាន់សារព័ត៌មានខេត្ត លើកទី១០ឆ្នាំ២០១៧។ 
បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍ទិវាសារព័ត៌មានបដិវត្តិន៍វៀតណាម - ảnh 1បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍ទិវាសារព័ត៌មានបដិវត្តិន៍វៀតណាម 

រំលឹកខួបអនុស្សាវរីយ៍លើកទី៩២ទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (ថ្ងៃទី២១មិថុនាឆ្នាំ១៩២៥-ថ្ងៃទី២១ មិថុនាឆ្នាំ២០១៧) នាថ្ងៃទី១៩មិថុនា សមាគមន៍អ្នកកាសែតខេត្ត Thua Thien – Hue បានរៀបចំពិធីប្រគល់រង្វាន់សារព័ត៌មានខេត្ត លើកទី១០ឆ្នាំ២០១៧។ ក្នុងឱកាសនេះ សមាគមអ្នកកាសែតខេត្ត Thua Thien – Hue និងស្ថាប័នសារព័ត៌មានមជ្ឈឹម និងតំបន់ក្នុងខេត្ត បានរៀបចំសកម្មភាពជាច្រើនរំលឹកខួបអនុស្សាវរីយ៍លើកទី៩២ទិវាសារព័ត៌មានបដិវត្តន៍វៀតណាម។ 

          នាថ្ងៃដដែល សមាគមអ្នកកាសែតខេត្ត Nam Dinh បានបូកសរុប ប្រគល់រង្វាន់សារព័ត៌មានខេត្ត Nam Dinh លើកទី៣ និងជ្រួតជ្រាបមាត្រាចំនួន១០នៃការកំណត់សិលធម៌មុខរបរអ្នកកាសែត។ នៅទីនេះ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Nam Dinh លោក Bach Ngoc Chien បានសង្កត់ធ្ងន់ថា៖ក្នុងដំណើការធ្វើសមាហរណកម្ម និងអភិវឌ្ឍន៍ អ្នកកាសែតត្រូវប្រឈមមុខនឹងគ្រោះថ្នាក់ ស្ថានភាពស្មុគស្មាញ ដូច្នេះអ្នកយកព័ត៌មានត្រូវលើកកំពស់ជំនាញអាជីព អនុវត្តការកំណត់សិលធម៌មុខរបរប្រកបដោយល្អប្រសើរ។ ក្នុងឱកាសនេះ ថ្នាក់ដឹកនាំខេត្ត Nam Dinh បានអញ្ជើញទៅជូនពរកម្មាភិបាល អ្នកយកព័ត៌មាននៅស្ថាប័នសារព័ត៌មាននានាក្នុងខេត្ត។

          នារសៀលថ្ងៃទី១៩មិថុនា គណៈកម្មាធិការឃោសនាខេត្ត Hoa Binh បានរួមសហការជាមួយសមាគមអ្នកកាសែតខេត្ត រៀបចំជំនួបប្រាស្រ័យរំលឹកខួបអនុស្សាវរីយ៍ទិវាសារព័ត៌មានបដិវត្តិន៍វៀតណាមផងដែរ។

ប្រតិកម្មទៅវិញ

ផ្សេងៗ