បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៨២ទិវាបង្កើតបក្សកុម្មុនិស្តវៀតណាម

(VOVWORLD) ក្នុងឪកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៨២ទិវាបង្កើតបក្សកុម្មុយនិស្ត
វៀតណាម (ថ្ងៃទី ៣ កុម្ភៈ ឆ្នាំ ១៩៣០ - ថ្ងៃទី ៣ កុម្ភៈ​ ឆ្នាំ ២០១២) នាព្រឹកថ្ងៃទី ៣ កុម្ភៈ គណៈប្រតិភូរបស់បក្ស រដ្ឋ រដ្ឋសភា រដ្ឋាភិបាលនិងគណៈកម្មាធិការ រណសិរ្សមាតុភូមិ
វៀតណាមបានអញ្ជើញមកដាក់កម្រងផ្កានិងគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ
។ ចូលរួមពិធីនេះមាន អគ្គលេខាបក្សលោក Nguyen Phu Trong, អតីតអគ្គលេខាបក្ស Le
Kha Phieu អតីតអគ្គលេខាបក្ស Nong Đuc Manh, ប្រធានរដ្ឋ Truong Tan Sang, អតីតប្រ
ធានរដ្ឋវៀតណាម Tran Đuc Luong, នាយករដ្ឋមន្ត្រី Nguyen Tan Dung អតីតប្រធានរដ្ឋ
សភាវៀតណាម Nguyen Van An និងប្រធាន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀត
ណាម Huynh Đam ជាដើម។ ក៏ក្នុងថ្ងៃនេះដែរ គណៈកម្មាធិការបក្សទីក្រុងហាណូយ
ក្រុមប្រឹក្សារប្រជាជន គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិ ទីក្រុងហាណូយ ដឹកនាំដោយ លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ លោក
PhamQuang Nghi  បានអញ្ជើញមកដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខ័ន្ធលោកប្រធាន
ហូជីមិញ។

        នាព្រឹកច្ងៃទី ៣ កុម្ភៈ នៅទីក្រុង Thai Nguyen ខេត្ត Thai Nguyen វៀតណាមបានប្រ
ព្រឹត្តទៅមិទិ្ទងរំលើកខួបអនុស្សាវរីយ៍លើកទី ៨២ ទិវាបង្កើតបក្សមុម្មុយនិស្តវៀតណាម
(ថ្ងៃទី ៣ កុម្ភៈ) និងបូកសរុប ចលនាប្រឡងប្រណាំងស្នេហាជាតិឆ្នាំ ២០១១។ ថ្លែងមតិ
ក្នុងឪកាសនេះ ប្រជានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung បានអះអាងថា៖

បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៨២ទិវាបង្កើតបក្សកុម្មុនិស្តវៀតណាម - ảnh 1
ប្រធានរដ្ឋសភាវៀតណាម លោក​ Nguyen Sinh Hung (www.thainguyen.gov.vn)

“ពិធីខួបអនុស្សាវរីយ៍លើកទី ៨២ ទិវាបង្កើតបក្សកុម្មុនិស្តវៀតណាម គឺជាឪកាសដើម្បី
យើងរំលឹកឡើងវិញនូវ កំណាត់ផ្លូវដ៏ត្រចះត្រចង់ របស់ប្រជាជាតិវៀតណាម និងរបស់
ខេត្ត Thai Nguyen ក្នុងការតស៊ូ ការធ្វើពលកម្ម រៀនសូត្រនិងការការពារប្រទេស។កម្មា
ភិបាល បក្ខជនម្នាក់ៗ និងប្រជាជន ក្នុងខេត្ត ត្រូវប្រមូលផ្តុំអនុវត្ត សេចក្តីសំរេចចិត្តនៃ
មហាសន្និបាតលើកទី ១១ របស់បក្សនិង សេចក្តីសំរេចចិត្តរបស់ មហាសន្និបាតបក្ស
ភាគខេត្ត លើកទី ១៨ ប្រកបដោយជោគជ័យ ដើម្បីនាំខេត្ត Thai Nguyen អភិវឌ្ឍន៍ឲ្យ
ខ្លាំងក្លាថែមទៀត។”

        នៅបណ្ដាខេត្ត ភាគកណ្ដាលវៀតណាម ដូចជាខេត្ត Da Nang, ខេត្ត Binh Dinh ជា
ដើមបានប្រព្រឹត្តទៅរាល់ សកម្មភាពរំលឹកខួបអនុស្សាវរីយ៍ លើកទី ៨២ទិវាបង្កើតបក្ស
កុម្មុនិស្តវៀតណាមជាច្រើន។នៅខេត្ត Binh Dinh ប្រធានគណៈកម្មធិការឃោសនាអប់រំ
របស់បក្សខេត្ត Binh Dinh លោក​ Le Kim Toan បានឲ្យដឹងថា៖“ក្នុងឪកាស រំលើកខួប
អនុស្សាវរីយ៍លើកទី ៨២ ទិវាបង្កើតបក្សកុម្មុនិស្ត វៀតណាម ខេត្តរៀបចំ គណៈប្រតិភូ
ទៅជូនធូបផ្កា នៅបណ្ដាសាខាបក្ស ដេលត្រូវបានបង្កើតជាដំបូង ក្នុងខេត្ត Binh Dinh។
ក្រៅពីនោះ គណៈកម្មាធិការបក្សខេត្ត ក៏បញ្ជា ត្រួតពិនិត្យបន្ថែម បទដ្ឋានសិលធម៌​
របស់ កម្មភិបាលបក្ខជន”៕

បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៨២ទិវាបង្កើតបក្សកុម្មុនិស្តវៀតណាម - ảnh 2
កម្មវិធីបទចម្រៀង“ជឿជាក់ដើរតាមបក្សជានិរន្ត"​(www.vovonline.vn)

នាយប់ថ្ងៃទី ២ កុម្ភៈ នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅ កម្មវីធីបទចម្រៀងជាពិសេស ក្រោមប្រធានបទ “ជឿជាក់ដើរតាមបក្សជានិរន្ត" ក្នុងឪកាសរំលឹកខួបអនុស្សាវរីយ៍ លើក
ទី៨២ទិវាបង្កើតបក្សកុម្មុយនិស្ត វៀតណាម (ថ្ងៃទី ៣ កុម្ភៈ ឆ្នាំ ១៩៣០ - ថ្ងៃទី ៣ កុម្ភៈ​ ឆ្នាំ
២០១២)។ កម្មវិធីរំលឹកឡើងវិញ រាល់គំនូសក្រហមប្រវត្តិសាស្រ្តត្រដ៏ចះត្រចង់ របស់បក្ស
កុម្មុយនិស្ត វៀតណាម និងគុណូបការៈដ៏ធំធេង របស់លោកប្រធានហូជីមិញ ចំពោះ
បុព្វហេតុបដិវត្ត។ កម្មវិធីនេះ នៅមានអត្ថន័យ អះអាងនិង លើកតម្កើងបណ្ដាសម្ឋិទិដ៏មហិ
មា របស់ប្រជាជនវៀតណាម ក្នុងការតស៊ូបដិវត្ត ក៏ដូចជាក្នុងកិច្ចការផ្លាស់ប្តូរថ្មី ការកសាង
និង អភិវឌ្ឍន៍ប្រទេសជាតិ ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្ត វៀតណាម។ ថ្លែមតិក្នុង
ពិធីបើកអគ្គនិពន្ធនាយក របស់ទស្សនាវដ្តី កុម្មុយនិស្ត Vu Van Phuc បានលើកច្បាស់ថា៖

បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៨២ទិវាបង្កើតបក្សកុម្មុនិស្តវៀតណាម - ảnh 3
អគ្គនិពន្ធនាយករបស់ទស្សនាវដ្តីកុម្មុយនិស្ត Vu Van Phuc (www.vovonline.vn)

“បន្តនិងពង្រីក ប្រពៃណីរាប់ពាន់ឆ្នាំប្រវត្តិសាស្ត្រ របស់ប្រជាជាតិវៀតណាម ក្នុងអំឡង
៨២ ឆ្នាំ កន្លងទៅ បក្សកម្មុយនិស្តវៀតណាម ជានិច្ចកាលស័ក្តសមជាអ្នកដឹកនាំនិងរៀប
ចំរាល់ជ័យជំនេះ របស់បដិវត្តន៏វៀតណាមជាអ្នកបំរើដ៏ស្មោះត្រង់របស់ប្រជាពលករវៀត
ណាម ជាយុទ្ធជនគួរអោយទំនុកទុកចិត្តនិងស្មោះត្រង់ និងជាមិត្តស្និទ្ធស្នាល របស់បណ្ដា
សមមិត្ត និងមិត្តភ័ក្កអន្តរជាតិ ។”

បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៨២ទិវាបង្កើតបក្សកុម្មុនិស្តវៀតណាម - ảnh 4
ទីធ្លាហូជីមិញនៅរដ្ឋធានីម៉ូស្គូរុស្ស៊ី (www.mymoscow.ucoz.ru)

ក៏ក្នុងឪកាសនេះដែរ ស្ថានទូតវៀតណាមប្រចាំនៅរុស្ស៊ី បានរៀបចំ សកម្មភាពជាក់ស្តែងជា
ច្រើន ដើម្បីរំលឹកខួបព្រឹត្តិការដ៏ធំធេងនេះ។ នាព្រឹក ថ្ងៃទី ៣ កុម្ភៈ ឯកអគ្គរដ្ឋទូតវៀតណាម
ប្រចាំនៅរុស្ស៊ី លោក​ Pham Xuan Son និងលោកជំទាវ រួមជាមួយ កម្មាភិបាល បុគ្គលិករបស់
ស្ថាទូត តំណាងរបស់សមាគមន៍ជនវៀតណាមនៅរុស្ស៊ី និងនិស្សិតជាច្រើនកុះករដែលកំពុង
រៀនសូត្រនៅម៉ូស្គូ បានចូលរួមពីអីអុធជូប និងដាក់កម្រងផ្កានៅ ស្ដូប វិញ្ញាណក្ខ័ន្ធលោក
ប្រធានហូជីមិញនៅរដ្ឋធានី ម៉ូស្គូ។ បណ្ដាសមាគមន៍ ជានវៀតណាមនិងសមាគមនិសិ្សត នៅទីក្រុងផ្សេងៗនានា ក្នុងរុស្ស៊ី ក៏បានមានសកម្មភាពរំលឹកខួបអនុស្សាវរីយ៍ទិវាបង្កើត
បក្សកុម្មុយនិស្ត វៀតណាម ជាច្រើន ផងដែរ៕



ប្រតិកម្មទៅវិញ

ផ្សេងៗ