បណ្ដាសកម្មភាពលើកសរសើរអ្នកបរិច្ចាគឈាមឆ្នើមវៀតណាម២០១៦

បណ្ដាសកម្មភាពលើកសរសើរអ្នកបរិច្ចាគឈាមឆ្នើមវៀតណាម២០១៦ - ảnh 1
បណ្ដាសកម្មភាពលើកសរសើរអ្នកបរិច្ចាគឈាមឆ្នើមវៀតណាម២០១៦

          (VOV)_ជួយជ្រោមជ្រែងទិវាពិភពលោកលើកសរសើរអ្នកបរិច្ចាគឈាម (ថ្ងៃទិ១៤
មិថុនា)  ដោយសារលិខិត៖ ដំណក់ឈាមក្រហម-ប្រគល់ជីវិតថ្មី នារសៀល​ថ្ងៃទី១៤មិថុនា
 នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅពិធីរំលឹកខួបអនុស្សាវរីយ៍អ្នកបរិច្ចាគឈាមឆ្នើមវៀតណាម ឆ្នាំ ២០១៦។ គំរូចំនួន១០០នាក់ត្រូវបានលើក​សរសើរក្នុងពិធីលើកនេះ។
 លោក Nguyen Huu Thuan នៅទីក្រុងហូជីមិញ ជា​មនុស្ស​ដែលបានបរិច្ចាគឈាមចំនួន៨៤លើក បានចែករំលែកថា៖

          “ ខ្ញុំបានទៅបរិច្ចាគឈាមតាំងពីឆ្នាំ ១៩៩៤។ បន្ទាប់ពីពេលបានបរិច្ចាគ​ឈាម
​ ខ្ញុំសប្បាយរីករាយណាស ដោយបានដឹងថា៖ខ្លួនបាន​ជួយសង្គ្រោះជីវិត​មនុស្ស។”

          នាថ្ងៃនេះដែរ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam ក៏មានជំនួប​សន្ទនាជា
មួយគំរូបរិច្ចាគឈាមចំនួន១០០រូប ឆ្នាំ ២០១៦ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ