បណ្ដាសកម្មភាពវប្បធម៌ វិចិត្រសិល្បះអបអរសាទរទិវាឯករាជ្យជាតិក្នុងទូទាំងប្រទេស

(VOVWORLD) -ក្នុងឱកាសបុណ្យឯករាជ្យជាតិ ថ្ងៃទី២ខែកញ្ញា បណ្ដាឃុំ ស្រុក នៅខេត្ត Lai Chau (ភាគខាងជើងវៀតណាម) បានរៀបចំមហោស្រពវប្បធម៌បណ្ដាជនជាតិ។
បណ្ដាសកម្មភាពវប្បធម៌ វិចិត្រសិល្បះអបអរសាទរទិវាឯករាជ្យជាតិក្នុងទូទាំងប្រទេស - ảnh 1បណ្ដាសកម្មភាពវប្បធម៌ វិចិត្រសិល្បះអបអរសាទរទិវាឯករាជ្យជាតិក្នុងទូទាំងប្រទេស 

ក្នុងឱកាសបុណ្យឯករាជ្យជាតិ ថ្ងៃទី២ខែកញ្ញា បណ្ដាឃុំ ស្រុក នៅខេត្ត Lai Chau (ភាគខាងជើងវៀតណាម) បានរៀបចំមហោស្រពវប្បធម៌បណ្ដាជនជាតិ។ នេះជាឱកាសដើម្បីជនរួមជាតិនៃបណ្ដាជនជាតិ  និងភ្ញៀវទេសចរបានសម្របខ្លួនចូលក្នុងបរិយាកាសវប្បធម៌ វិចិត្រសិល្បះ និងរឹតបន្តឹងថែមទៀតចំណងសាមគ្គីភាពរវាងបណ្ដាជនជាតិ។ រដ្ឋអំណាចបានរៀបចំសកម្មភាពវប្បធម៌ កីឡា សិល្បះនិងល្បែងកំសាន្តប្រជាប្រិយជាច្រើន។ នៅស្រុក Tam Duong, Tan Uyen និងទីក្រុង Lai Chau នៅបានប្រព្រឹត្តទៅការប្រកួតបេះតែ សំដៅលើកតម្កើងមុខរបរផលិតកម្មតែ។លោកស្រី Tan Thi Que អនុប្រធានគណៈកម្មាធិការប្រជាជន ស្រុក Tam Duong ខេត្ត Lai Chau បានអោយដឹងថា៖

          “ ការប្រកួតបាតដៃមាស ជាសកម្មភាពមួយក្នុងចំណោមបណ្ដាសកម្មភាពនៃទិវាវប្បធម៌ បណ្ដាជនជាតិ  នៅស្រុក Tam Duong។ គោលដៅ អត្ថន័យរបស់ការប្រកួតនេះគឺលើកតម្កើងអ្នកផលិត និងការដាំតែ ។ យើងខ្ញុំក៏មានគោលបំណងថា៖តាមរយៈសកម្មភាពទាំងនេះ នឹងលើកទឹកចិត្តប្រជាជនផ្លាស់ប្តូរ សិក្សារៀនសូត្របទពិសោធន៍ជាមួយគ្នាដើម្បីទទួលអោយបានបទដ្ឋាន VietGap។”

          នាព្រឹកថ្ងៃទី២ខែកញ្ញា នៅខេត្ត Dien Bien បានប្រព្រឹត្តទៅសកម្មភាពវប្បធម៌ កីឡានិងអក្សសាស្ត្រជាច្រើន។ តាំងពីពេលព្រឹកប្រលឹម បងប្អូនជនរួមជាតិរាប់ពាន់នាក់ ក្នុងសំលៀកបំពាក់ប្រពៃណីចម្រុះពណ៌បាន មកចូលរួម។

          ក្នុងឱកាសនេះ បណ្ដាខេត្ត ទីក្រុងក្នុងទូទាំងប្រទេសវៀតណាម ក៏បានរៀបចំសកម្មភាពវប្បធម៌ វិចិត្រសិល្បះជាច្រើន។សកម្មភាពទាំងនេះបានរៀបចំឡើងសំដៅបង្កើតបរិយាកាសសប្បាយរីករាយសំរាប់ប្រជាជន។នេះ ក៏ជាឱកាសមួយដើម្បីប្រជាជាតិឆ្ពោះទៅទិវាបុណ្យឯករាជ្យជាតិ រួមគ្នាសាមគ្គីភាព កសាងប្រទេសជាតិកាន់តែស្អាតស្អំ សម្បូររុងរឿង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ