បណ្ដាសកម្មភាពវប្បធម៌វិចិត្រសិល្បះរំលឹកខួបអនុស្សាវរីយ៍លើកទី៤២ទិវារំដោះភូមិភាគខាងត្បូងវៀតណាម

បណ្ដាសកម្មភាពវប្បធម៌វិចិត្រសិល្បះរំលឹកខួបអនុស្សាវរីយ៍លើកទី៤២ទិវារំដោះភូមិភាគខាងត្បូងវៀតណាម   - ảnh 1
បណ្ដាសកម្មភាពវប្បធម៌វិចិត្រសិល្បះរំលឹកខួបអនុស្សាវរីយ៍លើកទី៤២ទិវារំដោះភូមិភាគខាងត្បូងវៀតណាម ឯកភាពប្រទេសជាតិ

(VOV)_​ រំលឹកខួបអនុស្សាវរីយ៍លើកទី៤២ទិវារំដោះភូមិភាគខាងត្បូងវៀត​ណាម ​ឯកភាពប្រទេសជាតិ (ថ្ងៃទី៣០មេសាឆ្នាំ១៩៧៥-ថ្ងៃទី៣០មេសាឆ្នាំ​២០១៧)​ នាយប់​ថ្ងៃ​ទី៣០មេសា នៅទីក្រុង ហូជីមិញ បានប្រព្រឹត្តទៅកម្មវីធី​សម្ដែងសិល្បះពិសេស ​ដោយ​ប្រធានបទ៖ “បទចម្រៀងជ័យជំនះ”។នាយប់ថ្ងៃទី៣០មេសា នៅខេត្ត Quang Tri បាន​ប្រព្រឹត្តទៅកម្មវីធីសម្ដែង​សិល្បះ​ដោយ​ប្រធានបទ៖ Quang Tri - ការចងចាំអំពីទ​ន្លេ​។​ថ្លែងមតិនៅទីនេះ ​អ្នកកា​សែត Thuan Huu អគ្គនិពន្ធនាយកកាសែតប្រជាជន​ និងជាប្រធានសមាគមអ្នក​កាសែត​វៀតណាម ​បាន​អោយដឹងថា៖

          “ ក្នុងបរិយាកាសសប្បាយរីករាយរបស់ទិវាឯកភាពប្រទេសជាតិ រំលឹកខួបអនុស្សាវ​រីយ៍ទិវាមហាជ័យជំនះ យើងមានវត្តមាននៅទីនេះ ដើម្បីរំលឹកឡើងវិញនូវ​អតីតកាល​ដ៏អង់អាចក្លាហារបស់ប្រទេស ជាតិ រំលឹកខួបអនុស្សាវរីយ៍លើកទី៤២​ទិវារំដោះភូមិ​ភាគខាងត្បូងវៀតណាម ឯកភាពប្រទេសជាតិ ៤៥ឆ្នាំរំដោះខេត្ត ​Quang Tri។ នេះ​ក៏ជាឱកាសដើម្បីយើងរំលឹកឡើងវិញនូវគុណបំណាចរបស់វីរយុទ្ធជនពលី អតីតយុទ្ធ​ជនពិការ វីរះអ្នកម្តាយវៀតណាម និងអ្នកមានគុណូបការះចំពោះប្រទេសជាតិផងដែរ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ